ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ , ទូលព្រះបង្គំជាខ្ញុំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ថ្វាយនូវព្រះសព្ទសាធុការពរជ័យ ក្នុងឱកាសឆ្នាំថ្មី ដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះសិរីរាជសម្បត្តិជាម្លប់ដ៏សែនត្រជាក់ត្រជុំ សុខដុមរមនាដល់មាតុភូមិអង្គរបវរនៃយើង និងដល់ប្រជានុរាស្រ្តរួមរស់ក្នុងសុខសន្តិភាព ព្រមទាំងភាពចម្រុងចម្រើនតរៀងទៅ ៕សុខខេមរា
រឿងទាក់ទង
សមត្ថកិច្ចស្រុកកំពង់ត្រឡាច ផ្អាកអាជីវកម្មខ្សាច់នៅភូមិអ្នកតាហាង បន្ទាប់ពីរកឃើញថាគ្មានច្បាប់
15 mins ago
ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
27 mins ago
ក្រសួងបរិស្ថានដាក់ចេញពិន័យអន្តរការណ៍និងចេញបញ្ជាឱ្យកាស៊ីណូនៅខេត្តកំពតបញ្ឈប់បញ្ចេញសំណល់រាវចូលព្រែកចាក
1 hour ago
បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញចំនួន ២កន្លែង ដោយរកឃើញជនជាតិថៃ ចំនួន ៦៣នាក់
1 hour ago