ខេត្តស្វាយរៀង៖ ស្រីម្នាក់បានរងរបួសធ្ងន់ហូរឈាមជោគខ្លួនខណះដែលស្ដីបន្ទោសបន្តិចបន្ទួចដល់កូនគិតតែដើរលេងមិនសូវចូលផ្ទះបណ្ដាលអោយមានចិត្តខឹងស្ទុះទាញបានកាំបិតបុ័ងតោកាប់ប្រហារបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១១ខែមេសាឆ្នាំ២០២០ស្ថិតនៅចំណុចភូមិគោកស្រម៉ ឃុំសង្កែ ស្រុរំដួលខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកជនសង្ស័យមានឈ្មោះអឿន សុពេញ អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកស្តី្ររងគ្រោះជាម្ដាយមានឈ្មោះហាំ ដានី
អាយុ៤៨ឆ្នាំមុខរបរកសិកររស់ក្នុងភូមិឃុំកើតហេតុខាងលើខណះរងរបួស៤កាំបិតបុ័ងតោត្រូវចំក្បាលនិងកំភួនដៃខាងស្ដាំ។
ក្រោយពីធ្វើសកម្មភាពកាប់ប្រហារទៅលើម្ដាយបង្កើតកូនចិត្តឃោឃៅឃើញសភាពការណ៏មិនស្រួលបានរត់គេចខ្លួនភ្លាមៗ។
តាមសមត្ថកិច្ចបានបន្ថែមអោយដឹងថាមូលហេតុដែលជនសង្ស័យប្រើហឹង្សាបែបនេះដោយសារតែខឹងម្ដាយស្ដីបន្ទោសបន្តិចបន្តួចរឿងដើរលេងមិនសូវចូលផ្ទះបណ្ដាលអោយកូនចិត្តទុរយសកាប់ប្រហារបែបនេះ។
បច្ចប្បន្នក្រោយធ្វើសកម្មភាពជនសង្ស័យដឹងខ្លួនបានរត់គេចខ្លួនភ្លាមៗបន្សល់ម្ដាយនៅនិងកន្លែងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងខណះសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុនិងស្រាវជ្រាវរកជនសង្ស័យដើម្បីមកផ្ដន្ទាទោសចាត់ការតាមច្បាប់អោយខានតែបាន។យឹម សុថាន