ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលៈបង់គ្រប់យ៉ាងដើម្បីតែប្រជាជន ប្រទេសជាតិ រហូតដល់សម្តេចបានផ្ញើសារជូនជនរួមជាតិ ទុកដូចជាកូន ជាក្មួយ ស្រឡាញ់ អាណិត ដោយមិនគិតពីលោកហត់នឿយឡើយ។ សម្តេចបានថ្លែងថា៖ ពុកម្នាក់ តែមានកូនរាប់លាននាក់ ពុកខិតខំលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនៗ។
សម្តេចបន្តថា៖ ការហាមឃាត់ ការរឹតត្បិតទាំងអស់នេះ គឺសម្តេចពុកធ្វើដើម្បីយេីងគ្រប់គ្នាតែប៉ុណ្ណោះ ព្រោះបើសិនជាមានបញ្ហាណាមួយកើតឡើង មនុស្សទី១ដែលប្រឈមនឹងគ្រោះថ្នាក់គឺមិនមែនសម្តេចពុកនោះទេ ច្បាស់ណាស់គឺអ្នកទាំងអស់គ្នានេះហើយ ។
សម្តេចពុកសូមលេីកដៃសំពះអង្វរករចំពោះប្រជាពលរដ្ឋគ្រប់រូបឱ្យយល់ពីសេចក្តីសុខផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗនិងគ្រួសារនិមួយៗដេីម្បីបង្ការខ្លួនឱ្យឆ្ងាយពីការចម្លងជំងឺថ្មីកូវីដ-១៩ ៕សុខខេមរា