ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧកញ៉ា ហេង សុវណ្ណា នាំយកស្បៀងអាហារគ្រឿង ឧបភោគ បរិភោគ និង ថវិកា ទៅចែកជូន គ្រួសារ ក្រីក្រ ជួបការ ខ្វះខាត ចំនួន ១០គ្រួសារ នៅក្នុងភូមិអុង ក្នុងតំបន់ (មូលដ្ឋានសមុទ្រ)

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលណែនាំ ដល់ក្រុមការ ងារ គណបក្ស ប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និង មន្រ្តីនៃ សមាជិករាជ រដ្ឋាភិបាល អាជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ ជាប្រចាំនៅតាមមូលដ្ឋាន។

នៅព្រឹក ថ្ងៃ អាទិត្យ ១៥រោច ខែចេត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែ មេសា ឆ្នាំ២០២០នេះ ។

   លោក ឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារ ថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់

ឯកឧត្តម ជៀម ហ៊ីម ប្រធានក្រុមប្រឹក្សា គណ: បក្សប្រជាជន កម្ពុជា ខេត្តព្រះសីហនុ ចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ  និង លោក ស្រី ហ៊ួត ស៊ីថា បាន នាំយកស្បៀង អាហារ គ្រឿង ឧបភោគ បរិភោគ និង ថវិកា ទៅចែកជូន គ្រួសារក្រីក្រជួបការ ខ្វះខាតចំនួន១០គ្រួសារ នៅក្នុង ភូមិអុង ក្នុងតំបន់ (មូលដ្ឋានសមុទ្រ)

   ថ្លែងនៅក្នុងឱកាសនោះផងដែរ លោក ឧកញ៉ា ហេង សុវណ្ណា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ជៀម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ រួមទាំងទាំងសមាជិក សមាជិការ កណ្តាលនៃគណ:បក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃនប់ទាំងអស់ផងដែរ។

   លោក ឧកញ៉ា ហេង សុវណ្ណា ធ្វើការអំពាវនាវ ស្នើសុំ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់និងបង្ការ ជំងឺcovid-19ដោយធ្វើអនាម័យជា ប្រចាំជាពិសេសគឺថែរក្សា សុខភាពជាចំបងនិងត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុលរឺជែលជា ប្រចាំចៀសវៀងការចាប់ រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និង រក្សាគម្លាត២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ ទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យរឺខលទៅលេខទូរសព្ទ័១១៥ដើម្បី ទទួលបានសេវាពិនិត្យ សុខភាពឲ្យបានត្រឹមត្រូវនិងមិនត្រូវទៅស្វែងរកទៅសេវាព្យាបាលនៅគ្លីនិចឯកជនដែលច្បាប់មិនអនុញ្ញាតនោះទេ។

  លោកឧកញ៉ា បន្តថា៖ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវ ស្ថិតិ ប្រជាពលរដ្ឋដែលបានចូលមកដល់ មូលដ្ឋានជាពិសេសពលរដ្ឋដែលវិល ត្រលប់មកពី ក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្ត ជាពិសេស ត្រូវអប់រំណែនាំ ពួកគាត់ ឲ្យបានយល់ និង អនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ ខ្លួនឯងឲ្យនៅ ដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមាន ការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ផងដែរ។

   លោក ឧកញ៉ា ហេង សុវណ្ណា បានបញ្ជាក់បន្ថែមថា៖ បច្ចុប្បន្ននេះស្ថានភាពជំងឺឆ្លងកូវីដ១៩ បាននិងកំពុងរីករាតត្បាតជាសកលពេញពិភពលោក ។ ហើយបញ្ហាគ្រោះអាសន្ននេះ រាជរដ្ឋា ភិបាល មិនបាននៅព្រងើយកន្តើយ ដើម្បីប្រយុទ្ធបង្ការ ការពារទប់ស្កាត់ជំងឺ ដ៏កាចសាហាវនេះ ឡើយ។ ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់បទបញ្ជាណែនាំ និងអំពាវនាវ ឱ្យប្រជា ពលរដ្ឋ យើង នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមកុំឱ្យពលរដ្ឋយើង មានការជួបជុំឬចូលរួមក្នុងកម្មវិធីផ្សេងៗ ដែលមានមនុស្សច្រើន ព្រោះមេរោគកូវីដ-១៩ នេះ ងាយ ឆ្លង នាំឲ្យការឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង។

  ជាទីបញ្ជប់ លោក ឧកញ៉ា ហេង សុវណ្ណា បានធ្វើការ ចែកជូន នូវ អំណោយទាំង ១០ គ្រួសារ ដោយ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ទំងន់ ២៥ គីឡូក្រាម , មី ១កេះ ,ទឹកត្រី

១យួរ ,ក្រម៉ា១ , ម៉ាស់៥ , អាលកុល ១ដប និង ថវិកា ចំនួន១០ ម៉ឺនរៀល (ក្នុងនោះមាន ថវិកា ផ្ទាល់ របស់ ឯកឧត្តម ឧត្តម នាវី ឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និង លោក ជំទាវ ដាញ ផល្លី ចំនួន ៥ម៉ឺនរៀល ផងដែរ។  ក្រៅពីនេះ លោក ឧកញ៉ា ហេង សុវណ្ណា បានឧបត្ថម ថវិកា ជូនអាជ្ញាធរភូមិ ចំនួន៤០ម៉ឺន រៀល និង កម្លាំងការពារមូលដ្ឋានរាម ចំនួន១០ម៉ឺនរៀល ៕ឆ្លាម សមុទ្រ


ចែករំលែក៖