ភ្នំពេញ ៖ ក្រុមអ្នកព្យាកក្រសួងធនធានទឹកនិងឧតុនិយមបានរកឃេីញថា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០នេះ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ និងបណ្តាខេត្តនៅខ្ពង់រាបឦសានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម រីឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា ផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ ,ក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ។
នេះបេីយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ដែលអះអាងប្រាប់ពីមូលហេតុថា ជ្រលងសម្ពាធខ្ពស់ រំកិលអូសបន្លាយមកលើខ្ពង់រាបឦសានខណៈជ្រលងសម្ពាធទាប បន្តគ្របដណ្តប់មកលើតំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ ។
ក្រុមអ្នកព្យាកក្រសួងធនធានទឹកនិងឧតុនិយម បានក្រេីនរំឭកសូមសាធារណជនបន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ
រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមាន ជាពិសេស នៅផ្នែកខ្លះនៃតំបន់វាលទំនាប័កណ្តាល និងតំបន់ជួរភ្នំដងរែក ចាប់ពីថ្ងៃទី ១៥-១៧ខែមេសា។
តាមរយៈការព្យាកររកឃេីញខាងលេីនេះនឹងធ្វេីអោយស្ថានភាពអាកាសធាតុអាកាសមានលក្ខណៈដូចខាងក្រោម៖
១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧°C
– នៅថ្ងៃទី១៥-១៨ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦°C និងថ្ងៃទី ១៩-២១ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៨°C។ ចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា នឹងអាចមានរៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ ។
២- បណ្តាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°c ។ ផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។
៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៥-១៧°c
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°c ។ ចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា ផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ ,ក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ ៕ ដោយ ៖ សុខខេមរា