ភ្នំពេញ ៖ កម្លាំងនគបាលនៃអធិការរដ្ឋានខណ្ឌសែនសុខបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ខែមេសាឆ្នាំ២០២០។ ជនសង្ស័យទាំង ០៣ នាក់ដែលជាប់ពាក់ព័ន្ធនិងករណី០៣ផ្សេងគ្នានោះមានដូចជា៖
ករណីទី១ ៖ គាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ។ ករណីទី២ ៖ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងករណីទី៣ ៖ រក្សាទុកនូវសារធាតុញៀន
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង។
ជនសង្ស័យទាំង០៣នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង៕ ជ្រោយ ពេជ្រ