ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃចាប់ពលករខ្មែរអង្គុយផឹកស៊ី១៧នាក់បំពានបំរាមគោចរ ពិន័យក្នុងម្នាក់មិនតិចជាង៤ម៉ឺនបាត

ចែករំលែក៖

ប្រទេសថៃ៖ សមត្ថកិច្ចថៃដេញចាប់ពលករខ្មែរប្រុសស្រីចំនួន១៧នាក់  បន្ទាប់ពីពលករខ្មែរទាំងនោះនាំគ្នាប្រជុំផឹកស៊ីឡូឡា នៅមុខបន្ទប់ស្នាក់នៅ ដែលបំពានសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលថៃ នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅមុខផ្ទះលេខ៤/៦ ស្ថិតក្នុងភូមិ១២ ឃុំខ្លងលួង ស្រុកខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ ។ពលករខ្មែរទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតខ្លងលួងដើម្បីចាត់វិធានការតាមផ្លូវច្បាប់របស់ប្រទេសថៃ៕

 សមត្ថកិច្ចក្នុងមូលដ្ឋានថា៖ការចាប់ពលករខ្មែរប្រុស ស្រីដែលអង្គុយផឹកស៊ី១៧នាក់ បង្ករសំលេងរំខានអ្នកដ៏ទៃនិងបំពានបំរាមគោចរ របស់ព្រះរាជាណាចក្រថៃ ហើយពលករប្រុស ស្រីទាំងអស់នោះប្រឈមទៅនិងពិន័យក្នុងម្នាក់ៗមិនតិចជាង៤ម៉ឺនបាត ឬនឹងអាចជាប់គុកទៀតផង ដោយសារតែការអនុវត្តច្បាប់របស់ប្រទេសគេ។ដោយ៖វណ្ណា

 


ចែករំលែក៖