ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៤ខែមេសាគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះចំនួន២គ្រាប់ត្រូវបានកម្លាំនគរបាលស្រុកស្វាយចេកធ្វើការប្រគល់ជូនមន្ត្រីអង្គភាពអង្គការហេឡូត្រាសដ៍ យកទៅកម្ទេចចោលដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋ ។
លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថាគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះទាំង២គ្រាប់ មាន៖ប្រភេទគ្រាប់មីនតោនចំនួន១គ្រាប់និងគ្រាប់ផ្លោងប្រភេទ៨០មីល្លិម៉ែត្រចំនួន១គ្រាប់ ដែលគ្រាប់នេះបន្សល់ទុកពីសម័យសង្រ្គាម។គ្រាប់យុទ្ធភ័ណទាំង២ប្រភេទនេះ គឺប៉ុន្មានថ្ងៃមុនមកនេះប្រជាពលរដ្ឋទៅធ្វើចម្ការនៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេកប្រទះឃើញហើយបានយកមកប្រគល់ឲ្យនគរបាលប៉ុស្តីរដ្ឋបាលឃុំតាបែនរក្សាទុក។
លោកអធិការបានបញ្ជាក់ថា៖ដោយពិនិត្យឃើញពីស្ថានភាពនៃគ្រាប់មានសភាពចាស់ច្រែះចាប់ ក្រែងមានគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋនោះ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាបែន បានធ្វើការប្រគល់ឲ្យមន្ត្រីអង្គភាពអង្គការហេឡូត្រាសដ៍ ដើម្បីយកទៅបំផ្លាញចោលតាមបច្ចេកទេសតែម្តង៕ដោយ៖ប្រាថ្នា