ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីប្រណាំងកង់នៅប្រទេសបារាំងគ្រោងពន្យារពេលដោយសារករណីឆ្លងរាលដាលនៃវីរុសកូរ៉ូណា

ចែករំលែក៖

បារាំង៖កម្មវិធីប្រណាំងកង់ដ៏ធំមួយនៅប្រទេសបារាំងត្រូវបានពន្យារពេលបន្ទាប់ពីមានការហាមឃាត់របស់រដ្ឋាភិបាលបារាំងក្នុងការប្រមូលផ្តុំគ្នាព្រោះតែទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា ប្រធានាធិបតីបារាំងលោកEmmanuel Macron បានថ្លែងថា ការរឹតត្បិតលើព្រឹត្តិការណ៍សាធារណៈនឹងបន្តរហូតដល់ពាក់កណ្តាលខែកក្កដា។

ការប្រណាំងកង់ដ៏ធំបំផុតនៅប្រទេសបារាំងគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដា ខាងមុខ

ម្ចាស់ជើងឯកប្រណាំងកង់របស់ចក្រភពអង់គ្លេសលោក Chris Froomeដែលជាមិត្តរួមក្រុមរបស់លោក Bernal គ្រោងនឹងចូលរួមប្រកួតនៅក្នុងឆ្នាំនេះដែលនឹងចាប់ផ្តើមនៅទីក្រុង Nice លោក Froome បានខកខានការប្រណាំងកាលពីឆ្នាំមុនបន្ទាប់ពីរបួស, កែងដៃ, ត្រគាក និងឆ្អឹងជំនីដោយសារគ្រោះថ្នាក់ពេលជិះកង់ធ្លាក់ពីផ្លូវ

ចំណែកកីឡាករកូឡុំប៊ីលោក Bernal បានឈ្នះការប្រណាំងកាលពីឆ្នាំមុនបន្ទាប់ពីមានការប្រជែងជាមួយកីឡាករអង់គ្លេស Geraint Thomas ដែលបានឈ្នះពានរង្វាន់ប្រចាំឆ្នាំ ២០១៨ ។ លោក Geraint Thomas បានង្ឃឹមថា ការប្រកួតនេះអាចត្រូវបានរៀបចំឡើងវិញនៅពេលក្រោយក្នុងរដូវក្តៅ។

លោកបានបន្តថា វាជាចំណុចកំពូលនៃការប្រណាំងកង់។ វាតំណាងឱ្យកីឡាហើយប្រាកដណាស់វាជារឿងដែលធ្វើឱ្យខ្ញុំបន្តដំណើរទៅមុខទៀត។ អ្នកទើបតែបានសំរេចគោលដៅហើយ។ វាពិបាកណាស់នៅពេលដែលអ្នកមិនដឹងថាពេលណាវានឹងត្រូវព្យាយាមនិងស្ថិតនៅក្នុងគំនិតវិជ្ជមាននោះ ដែលនេះជាការតាំងចិត្តរបស់ខ្ញុំ

លោកបន្ថែមថា សម្រាប់ខ្លួនខ្ញុំខ្ញុំគិតថា ការប្រណាំងនេះពិតជានឹងកើតឡើង។ ខ្ញុំមិនដឹងថានៅពេលណាទេប៉ុន្តែសង្ឃឹមថា វានឹងរៀបចំឡើងវិញក្នុងពេលឆាប់ៗដើម្បីបង្ហាញភាពអស្ចារ្យរបស់អ្នកទាំងអស់គ្នា

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ ស្ថាប័នអ្នកជិះកង់ និងអ្នកប្រណាំងកង់អន្តរជាតិបានប្រមូលគ្នា និងស្ម័គ្រចិត្តកាត់បន្ថយប្រាក់ខែមួយចំនួនដើម្បីរួមចំណែកទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-19ដែលកំពុងរាតត្បាតជាសកល ៕ដោយ៖ភារៈ


ចែករំលែក៖