ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Tottenham Hotspur ក្លាយជាទីតាំងដំបូងគេនៅអង់គ្លេសសម្រាប់ការងារប្រឆាំងមេរោគកូវីដ-១៩

ចែករំលែក៖

អង់គ្លេស ៖ កីឡដ្ឋានរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានក្លាយទៅជាទីតាំងធ្វើតេស្តរកវីរុសកូរ៉ូណាផង និងប្រើប្រាស់សម្រាប់ការងារច្រើនផ្សេងទៀត ដែលក្រុមការងារសេវាកម្មសុខាភិបាលនឹងប្រើប្រាស់តាមដែលអាចធ្វើបាន។ នេះបើតាមការចុះផ្សាយរបស់ការសែតអង់គ្លេស។

រហូតមកដល់ពេលនេះក្លិប Tottenham Hotspur បានក្លាយទៅជាក្លិបទី១ នៅអង់គ្លេសដែលអាចអនុញ្ញាតឲ្យកីឡដ្ឋាន របស់ខ្លួនសម្រាប់ការងារនេះ។

ការធ្វើតេស្ត រកវិរុសកូរ៉ូណានឹងអាចចាប់ផ្តើម ដំបូងដោយការប្រើប្រាស់ទីតាំង ចតរថយន្តក្រោមដីហើយមានសមត្ថភាពតេស្តប្រមាណជា៧០នាក់ក្នុងមួយថ្ងៃ។

សម្រាប់បន្ទប់សារព័ត៌មាន និងកន្លែងញុំាកាហ្វេត្រូវយកជាកន្លែងសម្រាប់ទទួលអ្នកមកធ្វើតេស្ត ។ បន្ទប់សំភាសជាមួយនឹង ទូរទស្សន៍ទៅជាសម្រាប់ប្រឹក្សានិង ស្កេនរីឯបន្ទប់ប្តូរសម្លៀកបំពាក់របស់កីឡាករនឹងក្លាយទៅជាកន្លែង ការិយាល័យសម្រាប់បុគ្គលិកសេវាកម្មសុខាភិបាលជំនួសវិញ ៕ដោយ៖ភារៈ


ចែករំលែក៖