ព័ត៌មានទាន់ហេតុការណ៍៖

កុំភ្លេចខ្លួនអោយសោះ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ , បំរាមឆ្លងខេត្តត្រូវបានលុបមែន តែការជួបជុំគ្នាច្រើននៅដដែល

ចែករំលែក៖

ភ្នំពេញ៖កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពី “ការបញ្ចប់សុពលភាពបទបញ្ជាលេខ០២ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩”។

ក្នុងខ្លឹមសារនេះ គឺ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងខេត្តបានជាធម្មតាវិញ ។

ប៉ុន្តែទោះបីយ៉ាងណា ការប្រមូលផ្តុំគ្នាច្រើន និង បំរាមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅមានសុពលភាពដដែល ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមអនុវត្តអោយមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

ទន្ទឹមនេះ ក្រសួងសុខាភិបាល អះអាងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ ថា កម្ពុជាមិនមានការរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ថ្មីឡើយ ខណៈអ្នកព្យាបាលជាសះស្បើយក៏មិនមានដែរ ។

សរុបមក គឺ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅកម្ពុជា សល់ត្រឹមតែ២៤នាក់ ប៉ុណ្ណោះ ៕ដោយ៖ចេស្ដា


ចែករំលែក៖