តំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណរដ្ឋ១៧រូប បានទាមទារឲ្យប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ចុះចេញពីតំណែងទើប ផ្តល់ជំនួយ ដល់អង្គការនេះឡើយវិញ។
សកម្មភាពរបស់អាមេរិកគឺសំដៅទៅលើ ប្រធានអង្គការសុខភាពពិភពលោកដែលមិន ដើរតាមអាមេរិក ពាក់ព័ន្ធកូវីដ-19។ កន្លងមកអាមេរិកចោទចិនថាជាអ្នកបង្កើតវីរុសកូវីដ តែអង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា មិនមានភស្តុតាងណា អាចបញ្ជាក់ថា វីរុស COVID-19 បង្កើតឡើងនៅក្នុងបន្ទប់ពិសោធន៍របស់ចិន។
សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១៧ខែមេសា បានផ្សាយថា ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានបញ្ជាក់ថា មិនមានភស្តុតាងបង្ហាញថា កូរ៉ូណាវីរុស (COVID-19)ដែលបានឆ្លងរាតត្បាតជុំវិញពិភពលោកជាង២លាននាក់នោះ គឺបង្កើតឡើងដោយមន្ទីរពិសោធន៍មួយនោះឡើយ ។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងការណ៍ដូច្នេះឆ្លើយតបទៅនឹងសំណួរអំពីការចោទប្រកាន់ដែលថា កូរ៉ូណាវីរុស (COVID-19) មានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍មួយ ភាគកណ្តាលចិនទីក្រុង វូហាន ទីកន្លែងដែលវីរុសបានផ្ទុះឡើងមុនគេនៅចុងឆ្នាំ២០១៩ ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា រដ្ឋាភិបាលរបស់ខ្លួនបាននិងកំពុងសម្រេចចិត្តថា តើកូរ៉ូណាវីរុស (COVID-19) នេះផុសឡើងពីមន្ទីរពិសោធន៍មួយនៅក្នុងទីក្រុងវូហាន ឬយ៉ាងណា ហើយថា រដ្ឋមន្ត្រីក្រសួងការបរទេស Mike Pompeo បានថ្លែងថា ទីក្រុងប៉េកាំង «ចាំបាច់ត្រូវតែបកស្រាយ» តាមអ្វីដែលពួកគេបានដឹង ។
លោកឧត្តមសេនីយ៍ Mark Milley នាយអគ្គសេនាធិការចម្រុះបានថ្លែងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានបង្ហាញថា វីរុសនេះទំនងជាកើតឡើងដោយធម្មជាតិ ផ្ទុយទៅនឹងការបង្កើតនៅក្នុងមន្ទីរពិសោធន៍មួយ នៅក្នុងប្រទេសចិន ប៉ុន្តែវាមិនមានវិធីជាក់លាក់ណាមួយនៅឡើយ។លោកប្រធានាធិបតី ត្រាំ បានថ្លែងថា “យើងកំពុងពិនិត្យយ៉ាងហ្មត់ចត់អំពីស្ថានភាពដ៏អាក្រក់នេះ ដែលបានកើតឡើង” ៕