ព័ត៌មានទាន់ហេតុការណ៍៖

ហ្វូងក្របីចូលចំការចន្ទីទៅដេញស្រាប់តែវ័ធចំភ្លៅនិងដាច់ពងស្វាសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តក្រចេះ៖បុរសម្នាក់កំពុងរើសស្វាយចន្ទីក្នុងចំការស្រាប់តែមានសត្វក្របីមួយក្បាលដេញវ័ធបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍ក្របីដេញវ័ធមនុស្សក្នុងចំការនោះបានកើតឡើងនៅវេលាម៉ោង៧.៣០នាទីថ្ងៃទី១៧ខែមេសាឆ្នាំ២០២០​ត្រង់ចំណុចល្ហកព្រលូងដែលមានចម្ងាយ២៧គីឡូម៉ែត្រពីផ្លូវជាតិស្ថិតក្នុងភូមិអូរព្រះ​ឃុំអូរគ្រៀង​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ។

តាមប្រភពបានឱ្យដឹងថាជនរងគ្រោះឈ្មោះ
ស្រ៊ុយ​ សីហា​ ភេទប្រុស​ អាយុ៥០ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី​ ។

ប្រភពបន្តមុនពេលកើតហេតុបុរសជនរងគ្រោះកំពុងតែរេីសស្វាយចន្ទីក្នុងចំការស្រាប់​តែឃេីញសត្វក្របីចំនួន៥ក្បាល​ដែលគេព្រលេងចោលហើយទាំងហ្វូងនោះដេីរចូលមកក្នុងចំការគាត់ក៏ដើរទៅដេញស្រាប់តែមានសត្វក្របី​មួយក្បាលមកវ័ធបណ្ដាលឱ្យរងរបួសត្រូវចំភ្លៅទាំងសងខាង​ និងត្រូវចំប្រដាប់ភេទ​ដាច់រងរបួសយ៉ាងធ្ងន់ធ្ងរ៕ដោយ៖​ ជីវ័ន្ត


ចែករំលែក៖