ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃស្នៀត

ចែករំលែក៖

ខេត្ដព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០  នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង អមដំណើរដោយ ឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃស្នៀត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំព្រៃស្នៀត និងបានណែនាំពីជំងឺកូវីដ-១៩ នៅក្នុងនោះដែរ ឯកឧត្ដម ក៏បានលើកឡើងជុំវិញដែលរាជរដ្ឋាភិបាល មិនអនុញ្ញាតអោយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាសឈប់សម្រាក ហើយនៅបន្តការងារធម្មតា ដើម្បីជៀសវាងការសម្រាក ដែលនាំមកនូវការជួបជុំម្រូលផ្តុំគ្នា ដែលអាចបង្ករអោយមានការឆ្លងរីករាលដាលនៃជំងឺកូវី-១៩នេះ ធ្វើអោយប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលចូលឆ្នាំ។  ឯកឧត្ដម បានពន្យល់ដល់ប្រជាពលរដ្ឋ អោយយល់ពីគោលគំនិតរបស់រាជរដ្ឋាភិបាល ដែលមិនអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកក្រុមហ៊ុន កម្មករ ឈប់សម្រាក ហើយធ្វើដំណើរទៅមូលដ្ឋាន អាចនាំជំងឺទៅចម្លង ឬឆ្លងពីមូលដ្ឋានមកវិញ ដែលអាចបង្ករអោយជំងឺនេះឆ្លងរីករាលដាល ក្នុងការជួបជុំនៅពេលចូលឆ្នាំ។ បន្ទាប់មកឯកឧត្ដម ក៏បានចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៦៥គ្រួសារ ដែលជួបការលំបាក នៅក្នុងឃុំព្រៃស្នៀត ហើយក្នុង១គ្រួសារទទួលបានការឧបត្ថម្ភនូវ : អង្ករ ៥០kg, ទឹកត្រី ១យួរ, ទឹកសុីអ៉ីវ ១យួរ, មី ១កេស, ប្រេងឆា ២ដប, ប្រេងកូឡា ២ប្រអប់, ក្រម៉ា ១, សារុង ១, សាប៊ូProtex ១ដុំ, ថវិកា ១០០,០០០៛ សរុបថវិកាចំណាយ អស់ ១៨,៤៣៣,០០០៛៕ដោយ៖សហការី


ចែករំលែក៖