ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់នៅស្រុកកំពង់សីលា

ចែករំលែក៖

ខេត្តព្រះសីហនុ-យុវជនម្នាក់រងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២០​ នៅចន្លោះគីឡូម៉ែត្រ១២៧.១២៨ ស្ថិតក្នុងភូមិវាល​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៏នេះកេីតឡេីងរវាងរថយន្តម៉ាកកាមរី​ ឆ្លាម​ ស្លាកលេខភ្នំពេញ2C​- 8690​ បេីក​បរ​ដោយឈ្មោះ មិន​ បូរាប​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មានទីលំនៅភូមិក្រសារជេត​ ឃុំរំចេក​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ មានទិសដៅ​ ព្រះសីហនុ​-ភ្នំពេញ​និងម៉ូតូម៉ាក​ឌ្រីមសង់​ ពណ៌ខ្មៅ​ ស្លាកលេខព្រៃវែង1B​ -1944​ បេីកបរដោយឈ្មោះបឿន​ លីហុង​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មានទីលំនៅភូមិថ្មី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ (បត់ឆ្វេងឡេីងផ្លូវជាតិលេខ៤​)  ក៏ត្រូវបានរថយន្តខាងលេីបុក បណ្តាលអោយរងរបួសធ្ងន់​ បានបញ្ជូន​ទៅសង្រ្គោះនៅមណ្ឌលសុខភាព
​ កំពង់សីលា។
​  រថយន្តនិងម៉ូតូ​ ព្រមទាំងអ្នកបេីកបររថយន្ត​ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ឆ្លាម សមុទ្រ

ចែករំលែក៖