ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនប្រយ័ត្នគ្រោះថ្នាក់ចំពោះ Facebook ឈ្មោះ Srolanh Shop , SWAG Autos , NR Shop, ទឹកលាងដៃសុវត្ថិភាព ,លក់ផលិតផល គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់បណ្តាញហ្វេសប៊ុកឈ្មោះ Srolanh Shop , SWAG Autos , NR Shop និងទឹកលាងដៃ សុវត្ថិភាព , កំពុងផ្សព្វផ្សាយលក់ផលិតផលសម្លាប់មេរោគ គ្មានលេខទិដ្ឋាការ ឬបញ្ជិការ ឬប្រវេទន៍និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ហាមហ្វេសប៊ុកឈ្មោះ Srolanh Shop , SWAG Autos , NR Shop និងទឹកលាងដៃ សុវត្ថិភាព, បានផ្សព្វផ្សាយលក់ផលិតផលគ្មានច្បាប់ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការជាវយកទៅប្រើប្រាស់ ខាតបង់ទាំងថវិកា និងប៉ៈពាល់សុខភាព៕ ដោយ៖សិ លា

 

 


ចែករំលែក៖