ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការពន្យារពេលនៃការចូលរៀនឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូនៅទូទាំងប្រទេស រហូតដល់ការជូនដំណឹងជាថ្មី។
ផ្អែកតាមរបាយការណ៍ ស្ថានភាពរាតត្បាត នៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល តម្រូវឱ្យ បន្តការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល និងតាមការណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានពន្យារពេលនៃការចូលរៀនឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន៕ សុខខេមរា