ព័ត៌មានទាន់ហេតុការណ៍៖

ចេះតែមានហើយ! ចែកស្រាដល់ពលរដ្ឋដើម្បីប្រឆាំងកូវីដ១៩

ចែករំលែក៖

កន្លងមកថ្មីអង្គការWHO បានបញ្ជាក់ថា ស្រា មិនអាចកម្ចាត់កូវីដ១៩ឡើយ ហើយអាចធ្វើឲ្យយើង ជួបបញ្ហាសុខភាពងាយស្រួលរងការវាយប្រហារពី កូវីដ១៩ ទៅវិញទេ។ ការលើកឡើងរបស់WHO ក្រោយពេលមានពលរដ្ឋក្នុងប្រទេសជាច្រើន បាននាំគ្នាផឹកស្រា ដើម្បីកម្ចាត់កូវីដ ១៩ ដោយយល់ថា ស្រាមានជាតិអាល់កុល អាចសម្លាប់មេរោគកូវីដ១៩។
នៅពេលនេះ ពលរដ្ឋនៅក្នុងរដ្ឋធានី Nairobi ប្រទេសកេនយ៉ា ទទួលបានទាំងស្រា នៅក្នុងកញ្ចប់ជំនួយស្បៀងអាហារ ដើម្បីប្រឆាំងកូវីដ១៩ ពីអភិបាលរដ្ឋលោក Mike Sonko។
សារព័ត៌មានCNN បានផ្សាយថា លោកអភិបាលរដ្ឋ Mike Sonkoបានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា នៅក្នុងកញ្ចប់ជំនួយរបស់លោក មានទាំងដបស្រា Hennessy ធុនតូច១ដបទៀតផង។ លោកMike Sonko បានបញ្ជាក់ទៀតថា ស្រានោះអាច សម្អាតមេរោគនៅក្នុង បំពង់ ករបស់ខ្លួន។
លោក Mike Sonkoបានបញ្ជាក់ថា «ខ្ញុំគិតថា ស្រាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលាងសម្អាតមេរោគជាប់នៅបំពង់ ក»។ ប៉ុន្តែតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក បញ្ចាក់ថា ស្រាមិនអាចកម្ចាត់កូវីដ១៩ បានឡើយ ហើយក៏បានអំពាវនាវឲ្យពលរដ្ឋកាត់បន្ថយការផឹកស្រា៕ ដោយ៖ធីរីណា


ចែករំលែក៖