ភ្នំពេញ៖ ជនសង្ស័យ២នាក់សង្ស័យចេញដើរប្រព្រឹត្តបទល្មើសចំថ្ងៃស៊យនគរបាលប្រទះឃើញឃាត់ឆែកត្រួតពិនិត្យឃើញកាំភ្លើងខ្លីចាប់វាយខ្នោះយកមកសាកសួរនាំហេតុការនេះកើតឡើង កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្លូវ៤៣២ កែង១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ជនសង្ស័យទី1 ឈ្មោះ សុខ ជា ភេទប្រុស អាយុ45ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបរ រត់ម៉ូតូឌុប ។
ជនសង្ស័យទី2ឈ្មោះ សួន រ៉ាសុី ស្នាក់នៅបឹងកក់ ខណ្ឌដូនពេញ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅនៅស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាលសំភារៈដកហូត អាវុធខ្លី 1ដើម ម៉ាកកា 54 គ្រាប់ 7គ្រាប់ ដែកសំរាប់កាច់កម៉ូតូ 6ដើម និងម៉ូតូ ស្មាស់ 1គ្រឿងពាក់ស្លាកលេខ ភ្នំពេញ1BL 9230និងកាបូបពណ៍ខ្មៅសំរាប់ដាក់អាវុធខ្លីនិងឧបករណ៍សំរាប់កាច់កម៉ូតូ ឃាត់ខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់ ។
លោក ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌបានអោយដឹងថាមុនកើតហេតុតាមលោក យិន សាន អធិការបញ្ជាអោយចេញកម្លាំងដឹកនាំសហប៉ុស្តិ៍ដើម្បីល្បាតបង្ការបទល្មើសផ្សេងៗក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស៊ុយសូគីស្មាស់វីពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១BL-៩២៣០ដោយមានការសង្ស័យឃាត់ត្រួតពិនិត្យហើយរកឃើញអាវុធខ្លីម៉ាកK៥៤និងគ្រាប់ចំនួន៧ដែលរកឃើញនៅលើខ្លួនជនសង្ស័យសុខ ជា លាក់ក្នុងកាបូបស្ពាយពណ៍ខ្មៅហើយនាំខ្លួនមកសាកសួរនាំនៅអធិការដ្ឋាន ។ក្នុងនោះជនសង្ស័យទាំង២នាក់សារភាពខ្លួនដាច់លុយចាយហើយក៏បបួលគ្នាដើរលួចកាច់កម៉ូតូប្រជាពលរដ្ឋណាទុកប្រហែសតែចំថ្ងៃស៊យមិនទាន់បានលួចផងនគរបាលឃាត់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ដោយ៖ ស រស្មី