ព័ត៌មានទាន់ហេតុការណ៍៖

មួយករណីទៀតហេីយ!! ឪពុកចិត្តអប្រិយម្នាក់រំលោភកូនស្រីបង្កេីតខ្លួនឯងបានសម្រេច​ជាច្រេីនដង​ ត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ​ ៖ វេលាម៉ោង១៥ និង ៥០នាទីថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ​២០២០​ កម្លាំងនគរបាលខណ្ឌដង្កោ​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល​ ពងទឹក​ ឃាត់ខ្លួន​ឪពុកចិត្តអប្រិយម្នាក់​​យកទៅ​សាកសួរ​ ​បន្ទាប់ធ្វើ​សកម្មភាព​ ចាប់​រំលោភ​កូន​ស្រី​ បង្កើត​របស់ខ្លួន​ដែលជា​ អនិតិ​ជន​បាន​សម្រេច​ជា​ច្រើន​ដង​ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤និ០៥ នាទី ត្រង់ចំណុចផ្ទះជនសង្ស័យគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ។
​    ជនរងគ្រោះ​មាន​ឈ្មោះ យ ស​ ក​ អាយុ១៥ឆ្នាំ( ត្រូវ​ជាកូន​ បង្កើត​ )មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ចំណែជនសង្ស័យឈ្មោះ ហម សំអាត អាយុ៤០ឆ្នាំ (ត្រូវ​ជាឪពុក​បង្កើត​ )មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ។
​   សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​​ យោង​តាម​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ បានអោយ​ដឹង​ថា​ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២ និង ០០ នាទី ជនរងគ្រោះ​ជាកូន​ កំពុងតែដេកចុចទូរស័ព្ទលេងក្នុងបន្ទប់ម្នាក់ឯង ។
​    ពេលនោះជនសង្ស័យ​ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) បានដើរចូលមកក្នុងផ្ទះរួចបើកទ្វារបន្ទប់របស់ជនរងគ្រោះ ហើយបាននិយាយលួងលោមជនរងគ្រោះថាប៉ាសុំដេក(រួមភេទ)ជាមួយកូនឯងរួចជនរងគ្រោះបានឆ្លើយបដិសេធន៍ថាខ្ញុំមិនដេកជាមួយប៉ាទេ។
​      បន្ទាប់មកជនសង្ស័យបាននិយាយគំរាមជនរងគ្រោះថាបើមិនអោយប៉ាត្រូវតែធ្វើទោះបីជាប់គុកខ្មាស់គេក៏ដោយហើយជនរងគ្រោះលឺពាក្យគំរាមរបស់ជនសង្ស័យក៏បណ្តោយខ្លួនអោយជនសង្ស័យធ្វើសកម្មភាពរំលោភបានសម្រេចមួយលើក។ លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤និង០៥ នាទីជនរងគ្រោះកំពុងតែឈរលេងនៅក្បែរផ្ទះខាងលើស្រាប់តែជនសង្ស័យហៅជនរងគ្រោះអោយចូលក្នុងផ្ទះរួចធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចមួយលើកទៀតហើយនិយាយគំរាមជនរងគ្រោះមិនអោយនិយាយរឿងរ៉ាវខាងលើប្រាប់ម្តាយនិងប្តីរបស់ជនរងគ្រោះដឹងឡើយ។
​     តាមប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយពីជនសង្ស័យបានរំលោភជនរងគ្រោះបានសម្រេចពីរលើករួចមក ជនរងគ្រោះក៏បានទៅរស់នៅផ្ទះខាងប្ដីស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញវិញម្តង។ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០ នាទីឈ្មោះ ជ័យ នារាជ្យ ភេទប្រុស អាយុ២០ឆ្នាំ (ត្រូវជាប្តីរបស់ជនរងគ្រោះ) មានការសង្ស័យក៏បានយកទូរសព័្ទដៃរបស់ជនរងគ្រោះមកឆែកមើលស្រាប់តែឃើញការផ្ញើសារជាសម្លេងរបស់ជនសង្ស័យតាមឆាតហ្វេសបុកដែលបាននិយាយថាកូនឯងទៅដេកផ្ទះប្តីមួយអាទិត្យ ហើយអោយប៉ាមួយអាទិត្យបានតែមួយដង។ ពេលនោះបុរស ត្រូវជាប្តីរបស់ជនរងគ្រោះ ក៏បាននាំជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងឈ្មោះជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវ
ច្បាប់តែម្តង។
​    ហើយនៅវេលាម៉ោង១៥ និង ៥០នាទីថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបានត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា យកមកធ្វើកាសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្ដង​ ។
​   គួររំលឹកផងដែរថា​ មានជនសង្ស័យម្នាក់ដែលចាប់រំលោភកូនស្រីបង្កេីតរបស់ខ្លួនបានសម្រេច​ និងត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ក៏សម្រេចចិត្តចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងនៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២​ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ២០២០​កន្លងទៅ​ផងដែរ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖