ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលនៃ គណៈអភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០ បានដឹកនាំ លោកចៅសង្កាត់ទាំង៧ និងមានការចូលរួមពី លោកប្រធានការិយាល័យ អប់រំ , លោក ប្រធានការិយាល័យ សង្គមកិច្ច , លោក តំណាងអធិការខណ្ឌ , ក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល , តំណាងក្រសួងការងារ ក្នុងការចុះពិនិត្យ សុខភាព ជូនកម្មករ-កម្មការនី ក្នុងកន្លែងគណះបញ្ជាការស្រាលចំណុចសាលាបឋមសិក្សាភូមិឬស្សីនោះមានដូចជា ៖ ផ្នែកវាស់កំដៅ ពិនិត្យផ្នែក រាងកាយ ហើយប្រសិនបើ បងប្អូន កម្មករ-កម្មការនី ដែលមានកំដៅ ក្រោម ១៨ អង្សា ក្រុមគ្រូពេទ្យបានពន្យល់ណែនាំពួកគាត់ ដោយអោយនៅដាច់ដោយឡែកពីគេ គ្រប់រយះពេល ១៤ថ្ងៃ ទើបមកពិនិត្យលើកទី ២ ដើម្បីបញ្ជាក់សុខភាព ចូលបំរើការងារវិញ ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានណែនាំដល់សង្កាត់ទាំង ៧ ក្នុងការតាមដានត្រួតពិនិត្យ បងប្អូន កម្មករ កម្មការនី ដែរបានវិលត្រឡប់មកពីស្រុកកំណើត បន្តចុះសហការជាមួយម្ចាស់ផ្ទះ ឲ្យជាប់ជាប្រចាំ តាមបន្ទប់ផ្ទះជួលកម្មករ ធ្វើរបាយការណ៍ចំនួនស្ថិតិកម្មករជូនរដ្ឋបាលខណ្ឌ ។ ដោយត្រូវរៀបចំតារាងបែងចែកក្រុមការងារ របស់សង្កាត់ទាំង ៧ ក្នុងការសហការយាមប្រចាំការ ២៤ លើ ២៤ម៉ោង នៅក្នុងបរិវេណសាលាបឋមសិក្សាភូមិឬស្សី ដែរជាទីគណះបញ្ជាការស្រាលឲ្យជាប់ជាប្រចាំ ក្នុងការពង្រឹងសន្តិសុខ ធានាសុវត្ថិភាពជូនបងប្អូនកម្មករ ដែរគាត់មកពិនិត្យ ឬក៏ស្នាក់នៅ ។ សង្កាត់ទាំង ៧ តាមដានបញ្ជីឈ្មោះរបស់ក្រុមគ្រូពេទ្យមណ្ឌល នៅពេលដែរកម្មករ ចុះមកពិត្យ សុខភាព និង វាស់កំដៅ ដើម្បីកំណត់សញ្ញានូវ មេរោគ កូវីដ-១៩ ជូន កម្មករ-កម្មការនី ដែលត្រឡប់មកពីស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅសាលាបឋមសិក្សាភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះកម្មករ តាមតារាងរបស់ពេទ្យមណ្ឌល ដើម្បីចុះដល់ទីតាំង ក្នុងការតាមដាន កម្មករឲ្យជាប់ក្នុងការធ្វើ ចត្តាឡីស័ក រយះពេល ១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ លោក ឌី រ័ត្នខេមរុណ ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ១រសៀលថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ ២០២០ កម្មករដែរមកពិនិត្យ ក្នុងបរិវេណសាលាបឋមសិក្សាភូមិឬស្សី មានចំនួន២០នាក់ ក្នុងនោះស្រី១០នាក់ ៕ស តារា