ប្រទេសប្រេសុីល៖ តាមគេហទំព័រ World Meterនៅទូទាំងប្រទេសប្រេស៊ីលមានអ្នកឆ្លងកូវីដ១៩កើនឡើងដល់ទៅជិត៣៧ពាន់នាក់ និងស្លាប់ជិត២៤០០នាក់ ។ បើទោះបីមានអ្នកឆ្លងច្រើនក្តីតែប្រធានាធិបតី មិនមានវិធានការទប់ស្កាតនោះឡើយ។
សកម្មភាពខាងលើត្រូវបាន អតីតប្រធានាធិបតីប្រេស៊ីលលោក Lula បានចោទប្រកាន់ប្រធានាធិបតីបច្ចុប្បន្នលោក Bolsonaro កំពុងតែ«រុញពលរដ្ឋចូលក្នុងផ្នូរ»ដោយសារតែសកម្មភាពខ្វះការទទួលខុសត្រូវពាក់ព័ន្ធយុទ្ធសាស្ត្រ ប្រឆាំងកូវីដ១៩ ក្នុងប្រទេសនេះ។
ប្រធានាធិបតីបច្ចុប្បន្នលោក Bolsonaro បានប្រឆាំងនិងច្បាប់គម្លាតសង្គម បម្រាមគោចរ។ មិនតែប៉ុណ្ណោះ លោកតែងតែ ជួបជុំគ្នា ហើយថែមទាំងដកដំណែង រដ្ឋមន្ត្រីក្រសួងសុខាភិបាល Luiz Mandetta ដែលមាន គោលនយោបាយកូវីដ១៩ផ្ទុយពីរូបលោក។ សកម្មភាពខាងលើ ត្រូវបានអតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ថ្កោលទោសយ៉ាងខ្លាំងថាកំពុងតែសម្លាប់ពលរដ្ឋប្រេស៊ីល។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីប្រេស៊ីល Bolsonaro ក៏បានជំរុញ និងចូលរួមដោយផ្ទាល់ជាមួយពលរដ្ឋធ្វើបាតុកម្មប្រឆាំងច្បាប់ហាមប្រាម។ កន្លងមក លោក Bolsonaroតែងតែបង្ហាញសកម្មភាពនៅទីសាធារណៈដោយមិនបានពាក់ម៉ាស់ការពារនោះឡើយ។ ជាមួយគ្នានោះប្រធានាធិបតីក៏បានស្នើរដល់ពលរដ្ឋ មិនត្រូវ បារម្ភនោះឡើយពីការឆ្លងកូវីដ១៩ គ្រាន់តែការពារថែរក្សាសុខភាព ដូចទៅនឹងជំងឺផ្តាសាយធម្មតាមបានហើយ។ ប្រធានាធិបតី Bolsonaroបញ្ជាក់ទៀតថា គ្មានអ្នកណាអាចរារាំងសេរីភាពចរាចររបស់ពលរដ្ឋបានឡើយ។
លោក Bolsonaro បានបញ្ជាក់ទៀតថា អាយុជីវិតគឺមានតម្លៃមិនអាចកាត់ថ្លៃបាន ប៉ុន្តែសេដ្ឋកិច្ចត្រូវតែដំណើរការធម្មតា ដើម្បីឲ្យពលរដ្ឋមានការងារធ្វើធម្មតាដើម្បីចិញ្ចឹមជីវិត៕ដោយ៖ ធី រីណា