កណ្តាល៖គួរអោយអាណិតណាស់បុរសម្នាក់ជាតៃកុងរថយន្តដឹកដី ត្រូវបានតៃកុង អាអិច កាយដីរបស់រណ្ដៅដីក្រុមហ៊ុនសៀងហៃ មានការធ្វេសប្រហែសធ្វើអោយតៃកុងរថយន្តដឹកដី ស្លាប់នៅក្រោមរថយន្តយ៉ាងអាណោចអាធម៌ ។
ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទី ព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២០ នៅចំណុចរណ្ដៅដីរបស់ក្រុមហ៊ុនសៀងហៃ ស្ថិតក្នុងភូមិ រោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
តាមការបំភ្លឺរបស់ប្អូនថ្លៃជនរងគ្រោះ បានប្រាប់អោយដឹងថា÷នៅថ្ងៃកើតហេតុវេលាម៉ោង០៦និង៣០នាទីព្រឹកជនរងគ្រោះឈ្មោះ គៀង សារ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិ តាប៉ាវបំពេញតេះ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បើករថយន្តម៉ាក SCANIA ប្រភេទ បែន ពណ៌ ស ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1698 មកយកអាចម៏ដី នៅក្នុងរណ្ដៅដីនៅពេលថយរថយន្តដាក់អោយ (អ៉ិច) កាយដីដាក់រថយន្តខាងលើក៏រលត់(ខូច) ជនរងគ្រោះ បានប្រាប់ទៅតៃកុងអ៉ិចអោយជួយរុញឡើង ដោយចាំតៃកុងអ៉ិចជួយរុញយូរ ជនរងគ្រោះ បានចូលក្រោមរថយន្តដើម្បីជួសជុល នៅពេលកំពង់ជួសជុលនោះ តៃកុងអ៉ិច បានស៉ីផ្លេអោយដំណឹងទៅជនរងគ្រោះដឹង ដោយស្មានថា ជនរងគ្រោះនៅក្នុងរថយន្ត រួចតៃកុងអ៉ិចក៏ជួយរុញរថយន្តរបស់ជនរងគ្រោះពីក្រោយ ដោយមិនបានដឹងថា ជនរងគ្រោះកំពង់តែជួសជុលខាងក្រោមរថយន្តនោះទេ ក៏បណ្ដាលអោយកិនជនរងគ្រោះស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្ដង។ដោយឡែកអ្នកបើកបរអាអិចរត់គេចបាត់។
ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត និង អ្នកបើកបរ អ៉ិច ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលអោយគ្រោះថ្នាក់។ សពជនរងគ្រោះ កម្លាំងជំនាញបានប្រគល់ជូនសាច់ញាតិបងប្អូនយកតៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងរថយន្តកម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន។
នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះដែរ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានដឹកនាំនិងសម្របសម្រួលនីតិវិធី ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានស្រុកកណ្តាលស្ទឹង ចុះទៅត្រួតពិនិត្យរណ្តៅដី នោះផ្ទាល់ផងដែរ។
ព្រះរាជអាជ្ញារង៖ សម្រេចបិតការដ្ឋានបណ្តោះអាសន្ន នាំមេការពីរនាក់មកសួរនាំនៅអធិការដ្ឋានស្រុក ។ដោយ៖ឆ ដា