កណ្តាល៖ បើយោងតាមរបាយការណ៌របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ៖ ស្នងការខេត្តកណ្ដាលចុះប្រជុំតាមបណ្ដាស្រុកចំនួន២ដើម្បីពង្រឹងរក្សាសន្តិសុខជូនប្រជាពលរដ្ឋកណ្ដាលៈ បន្ទាប់ពីមានករណីបង្ហោះតាមបណ្ដាញសង្គមផ្សព្វផ្សាយពីបញ្ហាល្បែងស៊ីសងនៅក្នុងមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំរួចមក ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ដឹកនាំលោកស្នងការរងជាច្រើនរូប ចុះប្រជុំតាមបណ្ដាស្រុកចំនួន២ គឺស្រុកស្អាងនិងស្រុកកោះធំ និងមានការចូលរួមពីលោកអធិការ និងអធិការង ដើម្បីពង្រឹងការងារនិងឆ្លើយតបបានទាន់ពេលវេលា ជុំវិញតាមបណ្ដាញសង្គមដែលបានផ្សព្វផ្សាយរាល់បញ្ហាកន្លងមក ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានជម្រុញឲ្យអធិការស្រុកស្អាង និងស្រុកកោះធំ ក៏ដូចជាអធិការគ្រប់ស្រុកក្រុងទាំងអស់ ឲ្យពិនិត្យមន្ត្រីរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ប្រសិនបើមន្ត្រីណាម្នាក់មានសារធាតុញៀននៅក្នុងខ្លួន គឺលោកអធិការត្រូវកសាងឯកសារបញ្ជូនមកស្នងការដ្ឋាន ដើម្បីឲ្យការិយាល័យបុគ្គលិកបញ្ជូនឈ្មោះមន្ត្រីពាក់ព័ន្ធនោះ ទៅក្រសួងដើម្បីស្នេីសុំកាត់ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ និងមួយផ្នែកទៀតចំពោះជនអន្តោប្រវេសន៍វិញ ស្នើឲ្យមានការគ្រប់គ្រងជនអន្តោប្រវេសន៍ឲ្យបានល្អ និងជាក់លាក់ ជាពិសេសគឺស្រុកកោះធំ ព្រោះស្រុកកោះធំជាស្រុកដែលជាប់ខ្សែបណ្ដោយព្រំដែន ។
ជាចុងបញ្ចប់លោកស្នងការស្នើរឲ្យតាមបណ្ដាស្រុកក្រុងទាំងអស់ ត្រូវរៀបចំកម្លាំងអន្តរាគមន៍ឲ្យបាន៣០នាក់ក្នុងមួយអធិការដ្ឋានប្រចាំការ២៤ម៉ោងលេី២៤ម៉ោងដើម្បីចុះប្រតិបត្តិការ ក្នុងការបង្កា បង្រ្កាបបទល្មើសផ្សេងៗដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅសុខសុវត្ថិភាព ៕ ឆ ដា