ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់តាមអំណាចតុលាកា ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលជំនាញគ្រឿងញៀននៃអធិការដ្ឋានស្រុកក្រគរ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត សហការចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ។

ករណីអនុវត្តដីកាតុលាកាខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកក្រគរ ជនសង្ស័យត្រូវបានកម្លាងអនុវត្តឈ្មោះ ល័ក្ខ សុីធន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា កាឃាត់ខ្លួនបុរសខាងលើជាកាអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ០២ នខ.២០២០ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ចេញដោយចៅក្រមសើបសួរនៃសាលាខេត្តពោធិ៍សាត់(សុន នាថធាវី) ពីបទៈ ចាត់ចែងឲ្យប្រើប្រាស់ សម្រួលឲ្យប្រើប្រាស់ និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រិត្តឡើងនៅចំណុចមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សា ស្ថិតក្នួងភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕ បុឹម ពិន


ចែករំលែក៖