ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបសំរាស់ធ្វើឲ្យត្រីកុំ និងដឹកជញ្ជូនយកទៅដាក់កន្លែងអភិរក្សជលផល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន.និងយោធា សហការចុះពិនិត្យ និងបង្រ្កាបករណីដាក់សំរាស់ធ្វើឲ្យត្រីកុំ ដោយបំផ្លាញចោលនូវវត្ថុតាង និងដឹកជញ្ជូនយកទៅដាក់កន្លែងអភិរក្សជលផលដីរនាត ។

 ករណីបង្រ្កាបបទល្មើសខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចមុខកោះខ្សាច់ពួយ ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 កម្លាំងសហការចុះបង្រ្កាបប្រាប់ថា លទ្ធផល៖ បង្រ្កាបបានចំនួន ៤កន្លែងដោយមួយផ្នែកបំផ្លាញចោលនៅកន្លែង ដោយឡែក៖ មួយផ្នែកទៀតដឹកជញ្ជូនយកទៅដាក់កន្លែងអភិរក្សជលផលដីរនាត ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕ បុឹម ពិន


ចែករំលែក៖