ខេត្តព្រៃវែង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្តឹងទៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រើអំពើហិង្សាក្នុងគ្រួសារវាយបំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះខាននៅព្រោះតែម្តាយក្មេកស្តីបន្ទោសរឿងគិតតែផឹកស្រាមិនជួយខំរកស៊ីប្រពន្ធកូន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅភូមិអង្រ្គង ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។
ជនសង្ស័យឈ្មោះ ឆែម វិត អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍អង្គរសរបានឲ្យដឹងថា ជនសង្ស័យរូបនេះបានវាយបំផ្លាញចានឆ្នាំង ពាងទឹក និងដុតផ្ទះឈើទំហំ៤ម៉ែត្រគុណ៥ម៉ែត្រដំបូលប្រក់ស័ង្កសីខូចខាតយ៉ងដំណំគិតជាទឹកប្រាក់រាបលានរៀលព្រោះតែខឹងម្តាយក្មេកស្តីបន្ទោសរឿងគិតតែផឹកស្រាមិនជួយខំរកស៊ីប្រពន្ធកូន៕ ប្រាថ្នា