ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកមា និងក្មួយទំនាស់គ្នារឿងលក់ដី ក្មួយផ្ទុះកំហឹងទាញដាវកាប់ឪពុកមា បណ្តាលអោយរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ករណីហិង្សាដោយចេតនា មានអាវុធ(ដាវ) រវាងឪពុកមា និងក្មួយព្រោះតែទំនាស់គ្នារឿងលក់ដី ធ្វើអោយក្មួយផ្ទុះកំហឹងទាញដាវកាប់ឪពុកមា បណ្តាលអោយរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុច
ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
បង្ករឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ញ៉ែម បូរី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានយកដាវទៅកាប់ទៅលើជនរងគ្រោះត្រូវជាឪពុកមា ។
ជនរងគ្រោះឈ្មោះ ស៊ុំ ញ៉ាម ភេទប្រុស អាយុ៦២ឆ្នាំ នៅភូមិគិរីអណ្ដែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បណ្តាលឲ្យ របួស ត្រូវចំដើមទ្រូងខាងឆ្វេង១ដាវរបួសធ្ងន់បានបញ្ជូនទៅមន្ទីពេទ្យ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានជិៈម៉ូតូម៉ាកC១០០កូរ៉េ គេចខ្លួនបាត់។
មូលហេតុ ដោយសារទំនាស់គ្នារឿងលក់ដី។
ករណីខាងលើនេះសមត្ថកិច្ចនគរបាលជំនាញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលជាជនបង្ករ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ៖ ប៊ុនរិទ្ធី


ចែករំលែក៖