ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីកម្មការិនីរោងចក្រម្នាក់ចេញពីផ្សាររត់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តដឹកកម្មករ បុកស្លាប់នឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិ នឹងអ្នកធ្វើដំណើរចោមរោម មើលនិងរាយការណ៏មក សមត្ថកិច្ចមូលដ្ឋាន ខណៈស្ត្រីកម្មការិនីរោងចក្រ ម្នាក់ចេញពីផ្សាររត់ឆ្លងផ្លូវមិនប្រយត្ន័ ត្រូវរថយន្តដឹកកម្មករបុកស្លាប់នឹង កន្លែងកាលពីវេលាម៉ោង៥ និង ៤៥នាទីព្រឹក ថ្ងៃអង្គារ ១៤រោច ខែចេត្រ ទោស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៣១៤D ស្ថិតនៅចំណុចភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ស្ត្រីខាងលើមានឈ្មោះ ស្ងួន ស្រី អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រវេន យប់រស់នៅភូមិភ្នុំស្រូវ ឃុំរាជមន្ទី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តត្រូវបាន ស្គាល់ឈ្មោះ ឆូយ ភីរុន អាយុ៤២ឆ្នាំ មុខរបរបើករថយន្ត ដឹកកម្មករ
រស់នៅ ភូមិជុបព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងក្រោយបង្កហេតុបានរត់គេចខ្លួនភ្លាមៗ។
ប្រភពពីសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញស្ត្រី ម្នាក់បានចុះពីលើរថយន្ត ដែលខ្លួនជិះគោលបំណងចូលផ្សាកំពង់រោទ៏ ដើម្បី ទិញម្ហូប​ និងអីវ៉ាន់ក្រោយមក ក៏បានចេញពីផ្សារហើយរត់ឆ្លងថ្នល់ពីទិសខាងកើតទៅលិចសំដៅទៅរថយន្តរបស់ខ្លួនជិះ ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាម៣ A0439 ធ្វើដំណើរពីត្បូងទៅជើងមិនចាប់ហ្វ្រាំមិនទាន់
ក៏បុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង។
ក្រោយបង្កឲ្យមានគ្រោះថ្នាក់រួចមកអ្នកបើកបរ បានចុះ ពីរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ចំណែកសាកសព ត្រូវបានសមត្ថកិច្ននគរបាលវាស់វែង និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលឃុំញរ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕​

ចែករំលែក៖