ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ ខូចខាតម៉ូតូ១គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកែច្នៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ ខូចខាតម៉ូតូ១គ្រឿង កាលពីវេលាម៉ោង២៣និង៤៥នាទី ថ្ងៃចន្ទ​ ទី២០ ខែមេសា ឆ្នាំ២០២០  នៅលើផ្លូវលំក្រាលកៅស៊ូ ភូមិរូង​ ឃុំក្រវ៉ា​ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌បៃតង ផ្លាកលេខកំពង់ធំ​ 1N-9987 បើកបរដោយឈ្មោះ ចៃ​ ជូ​ ភេទប្រុស អាយុ២១ឆ្នាំ​ រស់នៅភូមិដោម​ ឃុំបាក់ស្នា​ ស្រុកបារាយណ៏  ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) (មុខរបរកសិករ) (មិនពាក់មួកសុវត្តិភាព)។ អ្នករួមដំណើរឈ្មោះ ហ៊ុំ​ ហន​ ភេទប្រុស អាយុ​១៨ឆ្នាំ នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក​ ស្រុកបារាយណ៍ ខេត្ត​កំពង់​ធំ​ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) (មុខរបរកសិករ) (មិនពាក់មួកសុវត្តិភាព) ។
គោយន្តកែច្នៃ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បេីករត់គេចពីកន្លែងកេីតហេតុបាត់) ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុបឋមបង្កឡើងដោយ៖ គោយន្តច្នៃគ្មានភ្លេីងបំភ្លឺក្រោយ។ចំណែកអ្នកបើកបរម៉ូតូល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕ ប៊ុនរិទ្ធី

ចែករំលែក៖