ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរពិសេស ការផ្ដល់ សេវាសុរិយោដី

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ធ្វើយ៉ាង ណាផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរពិសេសលើការ ផ្ដល់សេវាសុរិយោដីខណៈរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ ដោយផ្ទេរមុខងារ នេះទៅឲ្យថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារនេះជូនប្រជាពលរដ្ឋឱ្យកាន់តែលឿននិងល្អប្រសើរ។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បែប នេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី២០ ខែមេសាឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ និងភូមិបាលខណ្ឌ ត្រូវតែយកចិត្តទុកដាក់នៃការផ្តល់សេវាជូនប្រជាពលរដ្ឋពិសេស លើការផ្ដល់សេវាសូរិយោដី។ ថ្នាក់ជាតិមានការកែសម្រួលជាច្រើនរហូតទៅដល់រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់បានធ្វើការកែ សម្រួលមួយចំនួនផងដែរ។ ប៉ុន្តែកិច្ចការងារនេះនៅតែមិនទាន់បានល្អប្រសើរនៅឡើយ ។ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរមុខងារនេះមកថ្នាក់ ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
លោកបន្តថា ការផ្ដល់សេវាជូនប្រជាពលរដ្ឋ កន្លងមកនេះឃើញថា បានល្អប្រសើរហើយ ប៉ុន្តែយើងនៅតែខ្វះខាត ទៅនឹងអ្វីដែលជាការណែនាំរបស់ក្រសួងដែនដី។
លោកបញ្ជាក់ថា ការផ្ទេរមុខងារមកថ្នាក់ ក្រោមជាតិនេះគឺធ្វើយ៉ាងណាឲ្យ ការសេវាផ្ដល់សេវាជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព មានតម្លាភាពនិង មានល្បឿនលឿន។

ដូច្នេះសូម អភិបាលខណ្ឌទាំង អស់ត្រូវយកចិត្តទុកដាក់ ហើយនៅពេលខាងមុខនេះ សេវាសុខាភិបាលនិងបន្ថែមមួយទៀតមកថ្នាក់ក្រោមជាតិ ដែលយើងត្រូវតែទទួល និងអនុវត្តឲ្យបានជោគ ជ័យ ។ ការងារនេះទទួលបានជោគជ័យ លុះត្រាតែអភិបាល ខណ្ឌទាំងអស់យកចិត្តទុកដាក់ ពិនិត្យ ទៅថ្នាក់សង្កាត់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជំរុញ ការងារនេះឲ្យបានល្អប្រសើរ។
លោកបញ្ជាក់ថា កន្លងមកយើងអនុវត្តបានល្អប្រសើរហើយ ពិសេសគឺការបង្កើតឲ្យមានក្រុម បដិសណ្ឋារកិច្ចនៅថ្នាក់សង្កាត់ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ កាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលថា“ចង់ជួបចៅសង្កាត់ពិបាកជាងជួបរដ្ឋមន្ត្រី” ពាក្យទាំងនេះបានសាបរលាបទៅបាត់ហើយ។
លោកបន្ថែមថា ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិ
យើងត្រូវត្រៀមលក្ខណៈឲ្យហើយទៅ នៅថ្ងៃខាងមុខ សង្កាត់និងមានច្រកចេញ ចូលតែមួយដែរហើយ ហើយវាក៏ជិតនឹងដល់ពេលបោះឆ្នោតថ្នាក់សង្កាត់នៅឆ្នាំ២០២២ផងដែរ ។ ការកែទម្រង់បើមិនបានល្អទេ គេមិនធ្វើការកែទម្រង់នោះទេ។ ដូច្នេះទេយើងត្រូវតែម៉ត់ចត់ ហើយអ្វីដែលខុសត្រូវតែកែឲ្យហើយទៅ កុំឱ្យគេធ្វើអធិការកិច្ចទាន់។
សូមបញ្ជាក់ថា ដើម្បីធានានិរន្តភាពនិងប្រក្រតីភាពនៃការងាររដ្ឋបាលនិងការផ្ដល់សេវាសាធា រណៈក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌ ពិសេសដើម្បីធានានូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ក៏ដូច ពន្លឿននីតិវិធីនិងរយៈពេលនៃការផ្ដល់សេវា ចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យសំដៅជួយ សម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ដូចជាបញ្ចៀសបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ អំពីបញ្ហាសេវានោះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអភិបាលខណ្ឌទាំង ១៤ អនុវត្តខ្លឹមសារនៃក្របខណ្ឌកែទម្រង់វិមជ្ឈការនិងវិមជ្ឈការ រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ ដែលក្នុង នោះ មានចំនុចមួយ បានបញ្ជាក់យ៉ាងច្បាស់ពីការ ប្រគល់សិទ្ធិក្នុងការចុះហត្ថលេខាតាមបញ្ជា(ត.ប)អភិបាលខណ្ឌសាមុី ជូនប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងភូមិបាលខណ្ឌ ដោយប្រើប្រាស់ត្រារបស់ការរិយាល័យផ្ទាល់ ក្រោយពីមានការបញ្ជាក់ស្នាមមេដៃពី ចៅសង្កាត់ក្នុងសំណុំឯកសារចុះបញ្ជីផ្ទេរកម្មសិទ្ធិ រួចត្រូវធ្វើដីកា បញ្ជូនផ្ទាល់ទៅមន្ទីរដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីរាជធានីភ្នំពេញតាមនីតិវិធីនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕ ដោយ៖សំរិត


ចែករំលែក៖