ខេត្តកណ្តាល៖ លើ Facebook ផ្លូវការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង បញ្ជាក់ ពីការទទួលយកព័ត៌មាន គ្រប់ទិសទីពីសាធារណៈជន និងបណ្តាសារព័ត៌មាន តាមរយៈទូរស័ព្ទ ២៤ម៉ោងលើ២៤ម៉ោង ជាមួយការរក្សានូវសិទ្ធអ្នកផ្តល់ដំណឹង ព័ត៌មាន ដើម្បីជាគោលដៅបម្រើអោយផលប្រយោជន៍សង្គម ប្រជាជនទូទៅ តាមមូលដ្ឋាន ធ្វើយ៉ាងណាអោយភូមិ-ឃុំមានសុវត្ថិភាព អនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល។
សេចក្តីជូនដំណឹងនេះ ក៏បញ្ជាក់ពីលេខទូរស័ព្ទពិតប្រាកដ របស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ជាលេខអាចអោយសាធារណៈជន បណ្តាសារព័ត៌មាន ទំនាក់ទំនងដោយផ្ទាល់ទៅលោក តាមរយៈលេខ ០១៧ ៧៨៧ ៦៦៦ រាយការណ៍រាល់ភាពមិនប្រក្រតីណាមួយ ពីមន្ត្រីនគរបាល ទូទាំងខេត្តកណ្តាល មិនបម្រើ ការពារ ជូនប្រជាជាន មានបទល្មើសកើតឡើង បទល្បែងសុីសង ។ល។ លោកនឹងចាត់វិធានការ អោយតែការផ្តល់ដំណឹងនោះ មានចរិកជួយសង្គម ពិតប្រាកដ មិនបំផ្លើស។
ស្នងការនគរបាលខេត្ត ក៏សូមជម្រាបជូនសាធារណៈជន ក៏ដូចជាបណ្តារសារព័ត៌មានទាំងឡាយ ឲ្យបានជ្រាបថា៖ ដើម្បីជៀសវាងការយល់ច្រលំ ចំពោះលេខទូរស័ព្ទរបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ថា លេខដែលត្រឹមត្រូវ គឺមានតែលេខ ០១៧ ៧៨៧ ៦៦៦ តែប៉ុណ្ណោះ។
សូមរម្លឹកថា៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល តែងទទួលយកដំណឹងពីប្រជាជន នូវបាតុភាពកើតឡើងក្នុងមូលដ្ឋាន គឺលោកមានចំណាត់ការ ប្រកបដោយ ការទទួលខុសត្រូវ តាមនីតិជាមន្រ្តីនគរបាលយុត្តិធម៍ ជូនដល់ប្រជាជន មិនគិតយប់ ថ្ងៃ ឡើយ ៕ដោយ៖សុខខេមរា