ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោ..! អ្នកសារព័ត៌មាន៥៣នាក់នៅទីក្រុងប៉ុមបៃ ប្រទេសឥណ្ឌា ឆ្លងកូវីដ-១៩

ចែករំលែក៖

ប្រទេសឥណ្ឌា៖ សារព័ត៌មាន CNN នៅថ្ងៃទី២១ខែមេសា បានផ្សាយថា ៖ យ៉ាងហោចណាស់ ក៏មានអ្នកសារព័ត៌មាន ៥៣នាក់នៅទីក្រុងប៉ុមបៃ ប្រទេសឥណ្ឌាបានធ្វើតេស្តរកឃើញវិជ្ជមានចំពោះកូវីដ-១៩។
មន្ត្រីទីក្រុងប៉ុមបៃបានឲ្យដឹងថា៖ អ្នកសារព័ត៌មាន១៦៧នាក់ ដែលយកព័ត៌មានពាក់ព័ន្ធនឹងកូវីដ១៩ ក្នុងទីក្រុងនេះរកឃើញមាន៥៣នាក់ឆ្លងកូវីដ១៩ ។

ពេលនេះត្រូវបានកាត់ផ្តាច់ដើម្បីព្យាបាល ហើយស្វែងរកអ្នកដែលនៅកៀកជាមួយអ្នកសារព័ត៌មានទាំង៥៣នាក់នោះ។
ប្រធានគណៈកម្មការសុខាភិបាលទីក្រុងប៉ុមបៃបានឲ្យដឹងថា៖ អ្នកសារព័ត៌មាន៥៣នាក់ឆ្លងកូវីដ-១៩ មានទាំង អ្នកសារព័ត៌មានថតរូប និងវីដេអូផងដែរ។
ក្លឹបអ្នកសារព័ត៌មានទីក្រុងប៉ុមបៃ បានអំពាវនាវដល់មន្ត្រីក្នុងតំបន់មានវិធានការការពារដល់អ្នកសារព័ត៌មានទាំងអស់ដែលទៅយកព័ត៌មានផ្ទាល់ជាមួយអ្នកឆ្លងកូវីដ -១៩ នៅតាមមន្ទីរពេទ្យនានា។
រដ្ឋមាហារ៉ាស្ត្រា(Maharashtra) ដែលមានទីក្រុងប៉ុមបៃនៅទីនោះ មានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបំផុតក្នុងចំណោមរដ្ឋផ្សេងៗក្នុងប្រទេសឥណ្ឌា។ គិតត្រឹមថ្ងៃទី២១ខែមេសា នៅទូទាំងរដ្ឋនេះមានអ្នកឆ្លងកូវីដ១៩ ជិត ៤៧០០នាក់ និងស្លាប់ ជិត៣៥០នាក់៕ដោយ៖ធី រីណា


ចែករំលែក៖