ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មពីរផ្សេងគ្នាផ្ទុះឡើងនៅអាមេរិក ពលរដ្ឋ ទាមទារលុបច្បាប់ គ្រូពេទ្យទាមទារបន្តអនុវត្តច្បាប់បម្រាមគោចរ

ចែករំលែក៖

បើទោះបីអាមេរិកមានអ្នកឆ្លងជិត ៨ សែននាក់ និងស្លាប់ជាង៤២ពាន់នាក់ តែពលរដ្ឋអាមេរិក បាននាំគ្នាធ្វើបាតុកម្មទាមទារបើកទ្វារសេដ្ឋកិច្ច ប្រឆាំង ច្បាប់បម្រាបគោចរ នៅក្នុងរដ្ឋជាច្រើនទូទាំងអាមេរិក។
ពលរដ្ឋអាមេរិក ប្រមាណ២២លាននាក់បាត់បង់ការងារធ្វើ ដោយសារតែ សកម្មភាពក្រុមហ៊ុន ហាងលក់ទំនិញ នានាត្រូវបានបិទទ្វារដោយច្បាប់គម្លាតសង្គម។ ទាំងនោះហើយបានជាពលរដ្ឋអាមេរិក ទាមទារដកច្បាប់បម្រាមទាំងឡាយចេញ ផ្តល់ការងារធ្វើដល់ពលរដ្ឋដូចដើមវិញ។
ជាមួយគ្នានោះ ក៏មានក្រុមគ្រូពេទ្យនៅទីក្រុងញូវយ៉កបាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងទៅនឹងបាតុកម្ម ទាមទារសេរីភាពខាងលើ ។ក្រុមគ្រូពេទ្យស្នើឲ្យរក្សា ច្បាប់បម្រាមគោចរដដែល ក្រោយគ្រូពេទ្យ ពិតជាហត់នឿយខ្លាំងណាស់ ដោយសារតែអ្នកជំងឺកើនឡើងរាល់ថ្ងៃ។
ក្រៅពីទីក្រុងញូវយ៉កនៅរដ្ឋColoradoក្រុមគ្រូពេទ្យ និង គិលានុបដ្ឋាយិកា បាននាំគ្នាដង្ហែក្បួន ប្រឆាំងនិងក្រុមបាតុករ ទាមទារ លុបច្បាប់បម្រាមគោចរ។
សារព័ត៌មាន NBC នៅថ្ងៃទី២១ខែមេសា បានផ្សាយថា ក្រុមគ្រូពេទ្យ បានធ្វើការទាំងថ្ងៃទាំងយប់ដោយសារតែមានអ្នកជំងឺច្រើន ប៉ុន្តែពលរដ្ឋបែរជាចង់បានសេរីភាព ធ្វើដំណើរអាចនឹងមានអ្នកឆ្លងច្រើនទៀត។ នៅក្នុងរដ្ឋColorado មានអ្នកស្លាប់ដោយកូវីដ១៩ ចំនួន៤០០នាក់ ៕ដោយ៖សហការី


ចែករំលែក៖