ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុង ចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា អធិរាជ មហាសាច់ ដែលបានធ្វេីការឡាយវីដេអូបំភ្លេីស ខុសពីការពិតទាំងស្រុង ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធមួយចំនួន ស្របពេលដែលកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងជំនាញតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដែលតែងតែខិតខំជាប្រចាំមិនថាយប់ ឬថ្ងៃ ក្នុងការបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀនបានជាច្រេីនករណីក្នុងឆ្នាំ២០១៩ ក៏ដូចជាការបង្ក្រាបជាច្រេីនករណីនៅដេីមឆ្នាំ២០២០នេះ ដោយបានចុះធ្វេីរដ្ឋបាល និងចុះបង្ក្រាបបានមនុស្សជាច្រេីនពាក់ព័ន្ធនឹងការប្រេីប្រាស់ ក៏ដូចជាការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅតាមក្លឹបកំសាន្តធំៗជាច្រេីនកន្លែង និងក្នុងតំបន់ជាច្រេីនតាមបណ្តាខណ្ឌនានា ។

មិនដូចជាហ្វេសបុកឈ្មោះ អធិរាជមហាសាច់ ដែលបានចុះផ្សាយថាសមត្ថកិច្ចចាប់តែអ្នកប្រេីប្រាស់ ចាប់តែអ្នកទិញ មិនចាប់អ្នកលក់ …។

ជាពិសេសការផុសនេះគឺផ្តេីមចេញពីសមត្ថកិច្ចធ្វេីការចាប់ឃាត់ខ្លួនអ្នកកាសែតម្នាក់ រហ័សនាម ខ្លា ស ជាមួយនិងភស្តុតាងគ្រឿងញៀនមួយកញ្ចប់នៅក្នុងកាបូប ហេីយអ្នកកាសែតនោះក៏បានសារភាពថាខ្លួនបានប្រេីក្មេងម្នាក់ទៅទិញមែន ទេីបសមត្ថកិច្ចធ្វេីការឃាត់ខ្លួន ដេីម្បីយកមកអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

បេីបុគ្គលរូបនេះ នៅតែនិយាយបំភ្លេីស ដោយមេីលងាយមកលេីក្រសួងមហាផ្ទៃ សមត្ថកិច្ចពាក់ព័ន្ធដោយគ្មានការពិតទៀតនោះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ។

រូបភាពជាច្រេីន បានបង្ហាញឲ្យឃេីញថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានខិតខំយ៉ាងខ្លាំងក្នុងការបង្ក្រាបទាំងទីតាំងចែកចាយធំៗ ចាប់បានអ្នកជួញដូរជាច្រេីនាក់បញ្ជូនទៅតុលាការ ក៏ដូចជាការចាប់បានអ្នកប្រេីប្រាស់សារធាតុញៀនជាច្រេីនទៀតផង៕


ចែករំលែក៖