ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងស្ទេីទាំងស្រុងនៅបឹងទំពុន ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែមេសា​  ឆ្នាំ២០២០​ នៅភូមិចំរើនផល​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​។ 

តាមសម្តីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា​ ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះថ្មក្រោមលេីមានឈេីនិងថ្មខ្លះ​ ។ នៅមុនពេលកេីតហេតុរូបគាត់និងកូនៗបានសម្រាននៅបន្ទប់ខាងក្រោមលុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងលេីទេីបនាំគ្នាស្រែកឆោឡោឡេីងនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ 

បន្ទាប់មកទេីបសមត្ថកិច្ចនិងក្រុមរថយន្តអគ្គីភ័យជាច្រេីនគ្រឿងចុះមកដល់ចំណុចកេីតហេតុដេីម្បីអន្តរាគមន៍បាញ់ពន្លត់​ រហូតមកដល់វេលាម៉ោង២និង៤០នាទីទេីបអគ្គីភ័យខាងលេីរលត់ទាំងស្រុង​ ដោយរងការខូចខាតផ្ទះស្ទេីទាំងស្រុង។ 

ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ​ ដោយឡែកមូលហេតុនោះក៏មិនទាន់ដឹងដែរ៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖