ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមដេញវាយគ្នាយកដុំថ្មគប់បែកក្បាលបុរសម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចក្បែរវត្តគៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុនេះ រូបខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុង ពណ៌ក្រហម លាយស ពាក់ផ្លាកលេខ ភ្នំពេញ 1ID-4524 ជិះគ្នា ៣នាក់ មិត្តភ័ក្រ ទៅលេងនៅរង្វង់មូលនាងមឆ្ឆា ខណ:ពេលដែលរៀបនឹងជិះទៅផ្ទះវិញក៏ត្រូវបានក្រុមក្មេងស្ទាវប្រហែល១០នាក់ ម៉ូតូ ៤ទៅ៥គ្រឿង បានជិះដេញតាមពីក្រោយហើយយកដុំឥដ្ឋយកទៅគប់ចំក្បាលយុវជនម្នាក់ ដែលក្នុងចំណោម៣នាក់ បណ្តាលឲ្យបែកក្បាលហូរឈាមរងរបួសធ្ងន់ជនរងគ្រោះបានទៅព្យាបាលនៅក្បែរនឹងកន្លែងកើតហេតុ បានមួយសន្ទុះក្រោយមកសមត្ថកិច្ចបានដេញតាមសង្ស័យ ៤ម៉ូតូមានគ្នាប្រហែល៧ទៅ-៨នាក់ ឃាត់បាន ៤នាក់ យកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វា បន្ទាប់មកឲ្យជនរងគ្រោះមកពិនិត្យមើលថា ពិតជាអ្នកធ្វើសកម្មភាពមែន ឬមិនមែន? ពេលជនរងគ្រោះមកដល់ប៉ុស្តិ៍ជ្រោយចង្វាឆ្លើយថា មិនមែននោះទេ ហើយសមត្ថកិច្ចក៏ធ្វើកិច្ចសន្យាអប់រំ ដើម្បីឲ្យត្រឡប់ទៅផ្ទះវិញ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវ តាមចាប់ជនបង្កមកផ្តន្ទាទោស៕ជ្រោយពេជ្រ