ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ឧត្តម បញ្ជាក់រឿងបាត់មុខពីសិល្បៈ

ចែករំលែក៖

ភ្នំពេញ៖តារាសម្តែងកូនកាត់ឥណ្ឌា លោក លី ឧត្តម ស្រាប់តែបាត់មុខពីការងារសិល្បៈជិតមួយឆ្នាំមកហើយ ដែលតាមការបញ្ជាក់តារារូបនេះលើកឡើងថាលោកកំពុងមមាញឹកនឹងការងារមុខជំនួញមួយដែលនឹងបើកដំណើរការទ្រង់ទ្រាយធំនៅពេលដ៏ខ្លីខាងមុខ។

ថ្មីៗនេះ លី ឧត្តម ផ្អាកការងារសិល្បៈមួយរយៈ ក៏ស្របពេលដែលបញ្ហាកង្វល់ជំងឺកូវីដ១៩ ផងដែរ។ តារារូបនេះបញ្ជាក់ថា លោកថាហាងលក់ផលិតផលថែរក្សាសម្រស់ថ្មីមួយនឹងបើកដំណើរការក្នុងពេលដ៏ខ្លី ទើបលោកត្រូវចុះពិនិត្យមើលជាប្រចាំ ទើបមិនមានពេលគ្រប់គ្រាន់។ លោកមិនបានបញ្ជាក់ពីចំនួនទុនបើកដំណើរការងារនេះទេ ប៉ុន្តែលោកលើកឡើងថាជាមុខរបរដែលលោកពេញចិត្ត និងបានដាក់ចិត្តដាក់កាយបើកមុខរបរមួយនេះ ក្រោយពីទទួលបានការគាំទ្រច្រើនពីអតិថិជន។ លោកថាមិនបោះបង់ការងារសិល្បៈដែលខ្លួនឯងស្រលាញ់នោះទេ ហើយលោកនឹងវិលរកការងារនេះជាថ្មីក្រោយជំងឺកូវីដ១៩ បានបញ្ចប់ និងក្រោយពេលដែលការងារហាងត្រូវបានរួចរាល់។ លោកបញ្ជាក់ដែរថា ឆ្នាំនេះលោកក៏គ្រោងរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំជួបជុំអ្នកសិល្បៈមួយចំនួនផងដែរ

លោកក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព រក្សាអនាម័យស្អាត រស់នៅស្អាត ប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរាតត្បាត និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល

ដោយ ៖វឌ្ឍនា


ចែករំលែក៖