ព័ត៌មានទាន់ហេតុការណ៍៖

សុភ័ក្រ កុសុម៉ា យំហើមភ្នែកព្រោះបាត់ឆ្កែជាទីស្រលាញ់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងពិធីការិនីកញ្ញា សុភ័ក្រ កុសុម៉ា​បានយំ យ៉ាងសស្រាក់រៀបរាប់ស្វែងរកឆ្កែជាទីស្រលាញ់ដែលបាត់ចេញពីផ្ទះកាលពីថ្ងៃសុក្រសប្តាហ៍មុនម្ល៉េះ។ នាងប្រកាសនឹងជូនសាគុណសម្រាប់អ្នកដែលផ្តល់ដំណឹងនិងបានរកឃើញឆ្កែដែលនាងស្រលាញ់ខ្លាំងបំផុតនេះ។

សុភ័ក្រ កុសុម៉ា បានយំរៀបរាប់ថាឆ្កែដែលនាងហៅថាកូនពេញៗមាត់បានបាត់ពីផ្ទះនាតំបន់គីឡូម៉ែត្រលេខ៦កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រោយពីបងស្រីនាងភ្លេចបិទរបងទ្វារ។ នាងថាឆ្កែនាងឈ្មោះ ជេម ជាឆ្កែឈ្មោលធំខ្ពស់ពូជ Golden មានស្បែកអាឡែកហ្ស៊ីដែលទើបនឹងកោរោមរួច

នាងបានត្អូញត្អែរ និងនឹកអាណិតដល់សត្វចិញ្ចឹមរបស់ខ្លួន ដែលបានបាត់ពីផ្ទះ មិនដឹងថាទៅទីណា ដេកនៅទីណា ឬបានចំណីហើយឬនៅនោះទេ រហូតដល់កញ្ញាបានរៀបរាប់ដូច្នេះថា «យប់ស្មើហ្នឹង មិនដឹងកូននៅណា គេងនៅណា ស៊ីអីនៅណ គេវ៉ៃធ្វើបាបអត់ កូនអើយ កូនធ្លាប់តែស្រួល គេងកន្លែងត្រជាក់ ល្ងាចឡើងលេងបាល់»។ ក្រៅពីការត្អូញត្អែ នាងក៏ស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការទទួលទានសាច់ឆ្កែ ហើយក៏ជាមូលហេតុដែលនាំឲ្យមានការចាប់ឆ្កែជាទីស្រលាញ់យកទៅលក់នោះ នាងថាមានអ្នកស៊ី ទើបមានអ្នកចាប់អ្នកលក់៕ ដោយ វឌ្ឍនា


ចែករំលែក៖