ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពរបស់​មន្ត្រីកាកបាទក្រហមកម្ពុជា​ ប្រចាំការរៀងរាល់ថ្ងៃចន្ទ-អាទិត្យ ដេីម្បីទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នេះជាសកម្មភាពរបស់​មន្ត្រីកាកបាទក្រហមកម្ពុជា​ ប្រចាំការរៀងរាល់ថ្ងៃចន្ទ-អាទិត្យ ដេីម្បីទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ សម្រាប់អបអរខួបទី១៥៧​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ «ខ្ញុំស្រឡាញ់សន្តិភាព​ និងកាកបាទក្រហមកម្ពុជា​»។

កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ សូមថ្លែងអំណរគុណ និងអំពាវនាវចំពោះសប្បុរសជនទាំងអស់ សូមបន្តឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ថ្វីត្បិតតែឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា បានសម្រេចផ្អាកការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយ ដើម្បីជួយឱ្យកាកបាទក្រហមកម្ពុជា មានធនធានអាចធ្វើប្រតិបត្តិការសប្បុរសធម៌របស់ខ្លួន ដោយពុំមានការរើសអើង សំដៅចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិត ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតានិងកុមារ ការលើកកម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។ល។


ចែករំលែក៖