ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​របស់ក្លិបហង្សក្រហម៣នាក់ស្ថិតក្នុងបញ្ជីតារា​ឆ្នើម​ប្រចាំ​ Premier League

ចែករំលែក៖

អង់គ្លេស៖ ក្លិបហង្សក្រហម ​ Liverpoo បាន​ក្ដោបក្ដាប់​ទាំង​ស្រុង​ក្នុង​ការ​ឈ្នះ​ Premier League សម្រាប់រដូវកាល២០១៩-២០២០ និង​ឱកាស​ប្រជែង​ពាន​កីឡាករឆ្នើមប្រចាំរដូវកាលទៀតផង។

ក្រុមហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ត្រឹម​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​លីក​កំពូល​អង់គ្លេស​រដូវកាលនេះក្នុង​នោះ​មាន​២៥​ពិន្ទុ​ដាច់​ក្រុម​លេខ​ពីរ​  Manchester City ។​

​ពាន​ Premier League Player of the Seasonសម្រាប់​២​រដូវ​កាល​ចុង​ក្រោយ ឬ​កីឡាករ​ឆ្នើម​នៅ​លីកអង់គ្លេស​សុទ្ធ​តែ​បាន​ទៅ​កីឡាករ​ក្លិប  Liverpoolមាន​ដូចជា​ Mohamed Salah និង​ Van Dijk។ សម្រាប់រដូវកាលនេះមានបេក្ខភាព៤នាក់ដូចជា៖

១ -Sadio Mane (២៦​ប្រកួត, ស៊ុត​ចូល​១៤​គ្រាប់, បញ្ជូន​៧​ដង)

២- Jordan Henderson (២៥​ប្រកួត, ស៊ុត​ចូល​៣​គ្រាប់, បញ្ជូន​៥ដង)​

៣-​ Trent Alexander-Arnold (២៩​ប្រកួត, ស៊ុត​ចូល​២​​គ្រាប់​, បញ្ជូន​១២​ដង)​

៤- Kevin De Bruyne (២៦​ប្រកួត, ស៊ុត​ចូល​៨គ្រាប់, បញ្ជូន​១៦​ ៕ដោយ៖ភារៈ

 


ចែករំលែក៖