ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត រៀបចំផែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំប្រជុំដាក់ផែនការរបស់ខ្លួន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងប្រភេទថ្មីCOVID-19 ។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃអង្អារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះក្រោមវត្តមាន លោក ម៉ម សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជាខេត្តស្ទឹងត្រែង និងវត្តមានប្រធាន អនុប្រធាន ស ស យ ក ក្រុង ស្រុក សមាជិកគណៈកម្មាធិការ ស ស យ ក ព្រមទាំងក្រុមសកម្មជនយុវជន មន្ទីរ អង្គភាព ជុំវិញខេត្ត ជាច្រើននាក់ផងដែរ។

លោក ម៉ែន គង់ អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានឲ្យដឹងថា ដើម្បីបញ្ជា្របការយល់ដឹងដល់ប្រជាជនឲ្យបានយល់ច្បាស់ អំពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដ៍សាហាវនេះ សហភាព សហព័ន្ធយុវជនកម្ពុជា នឹងយកវិធានការសំខាន់ៗចំនួន៥មកអនុវត្ត។

លោកបញ្ជាក់ថាវិធានការទាំង៥ រួមមាន ១.បង្កើតក្រុមការងារ ផ្សព្វផ្សាយ ដែលស្រុកនិងខេត្តរៀបចំសេចក្តីសម្រេចរួម ២.ធ្វើយ៉ាងណាឲ្យសសយក ក្រុង ស្រុក ខេត្ត មានការយល់ដឹងកាន់តែច្បាស់រួមគ្នា ពាក់ព័ន្ធនិងវិធានការការពារជំងឺកូវីដ១៩ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៣.ក្រុមការងារស ស យ ក តាមវិស័យត្រូវត្រៀមខ្លួនចូលរួមជាមួយសុខាភិបាល ក្នុងករណីណាមានការផ្ទុះជំងឺកូវីដ១៩ក្នុងខេត្ត ឬក្នុងករណីចាំបាច់ ៤.បន្តធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទចល័ត ឬតាមបណ្តាញសង្គមជាបន្តទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្វះការប្រុងយ័ត្ន និងឲ្យពួកគាត់បន្តចូលរួមប្រយុទ្ធនិងជំងឺកូវីដ១៩ និងទី៥ សសយក ថ្នាក់ក្រុងស្រុកត្រូវត្រៀមសមាជិកសកម្ម សំខាន់ៗចាប់ពី៣០ទៅ៥០នាក់បញ្ជូនមកថ្នាក់ខេត្ត ដើម្បីបញ្ជ្រៀបការយល់ដឹងពីការទប់ស្កាត់ជំងឺCovid-19នេះ។

លោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជាខេត្ត បានមានប្រសាសន៍ថា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ចាំបាច់ណាស់ត្រូវមានការសហការនិងការចូលរួមជាចាំបាច់គ្រប់អ្នកពាក់ព័ន្ធ។

លោក បន្តថាដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីវិធានការការពារខ្លួនពីជំងឺកូវី១៩ កាន់តែច្បាស់ ប្រធានសសយកថ្នាក់ក្រុងស្រុក ត្រូវសហការជាមួយមន្ទីរសុភិបាល ត្រូវធ្វើយុទ្ធនាការឲ្យកាន់តែសកម្មនិងបំផុសបន្ថែមទៀត អំពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជាពិសេសត្រូវជំរុញឲ្យបានកាន់តែខ្លាំងដល់ អាជីវករនិងអ្នកទិញត្រូវប្រើម៉ាស់ ប្រើអាល់កុល ឬសាប៊ូលាងដៃ និងមិនឲ្យប៉ះពាល់ចំណុចសំខាន់ៗ មានភ្នែក ច្រមុះ និងមាត់ជាដើម។

លោកបន្តថា៖ ចំណុចដែលគួអនុវត្តឲ្យបានសកម្មបំផុត ត្រូវធ្វើការផ្សព្វផ្សាយនិងណែនាំដល់ប្រជាពលរដ្ឋក្នុងទីរួមខេត្ត តាមក្រុង ស្រុក ទីប្រជុំជន ឬតាមនមន្ទីរអង្គភាព កសិដ្ឋាននានា ធ្វើយ៉ាងឲ្យអត្រាការឆ្លងមានកម្រិតទាបបំផុត។

ក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន បានផ្តល់នូវថវិកា ៥០ម៉ឺនរៀល ដល់មន្ទីរសុខាភិបាលខេត្ត, មន្ទីរទេព្យបង្អែកខេត្តថវិកា ៥០ម៉ឺនរៀល, សសយក ក្រុង ស្រុក ទាំង ៦ ក្នុង១ក្រុង ស្រុក ទទួលបាន ម៉ាស់ ៥ដុំ ស្មើនឹង ២៥០ម៉ាស់, នឹងបដាធំ៥ផ្ទាំង, Poster២០ផ្ទាំង, សៀវភៅផ្នត់ ៥០០សន្លឹក, ខិតប័ណ្ណ ១២០សន្លឹក, ថវិកា ៥០ម៉ឺនរៀល, ក្រុមចត្តាឡីស័កប្រចាំនៅគោលដៅទាំង៤ ក្នុង ១គោលដៅទទួលបានថវិកា ២០ម៉ឺនរៀល និង សសយក វិស័យជំនាញក្នុង១មន្ទីរ អង្គភាព ទទួលបានម៉ាស់ ៥០ និង Poster ២ផ្ទាំង ផងដែរ៕ដោយ!មាស សុផាត


ចែករំលែក៖