កីឡដ្ឋាន Camp Nou របស់ក្លិបអ្នកមានបុណ្យ Barcelonaមានគម្រោងដូរឈ្មោះចេញនៅរដូវកាលក្រោយ ដោយបានប្រកាសស្វែងរកអ្នកឧបត្ថម្ភដើម្បីមកដាក់នៅលើកីឡដ្ឋាននេះ ។
កីឡដ្ឋាន Camp Nou ជាឈ្មោះកីឡដ្ឋានរបស់ក្លិប Barcelona តាំងពីសាងសង់រួចរាល់នៅឆ្នាំ១៩៥៧។ ពួកគេមិនដែលប្ដូរឈ្មោះនោះទេ រយៈពេលប៉ុន្មានឆ្នាំមកនេះ។ យ៉ាងណាមិញសម្រាប់រដូវកាលខាងមុខនេះ ក្លឹបបានសម្រេចប្រើយុទ្ធសាស្ត្រទីផ្សារស្វែងរកអ្នកឧបត្ថម្ភ (Sponor) ដូចក្លិបដទៃទៀតដែរ។
សេចក្ដីប្រកាសរបស់ក្លិបដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញមួយនេះបានឲ្យដឹងថា ការស្វែងរក Sponsor មកដាក់នេះ គឺដើម្បីយកប្រាក់មកប្រយុទ្ធប្រឆាំងជាមួយមេរោគឆ្លង Covid-19 និងជួយ ក្លិបឆ្លងផុតការលំបាកនេះ។
សូមបញ្ជាក់ថា អេស្ប៉ាញជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៤នៅអឺរ៉ុបដែលមានករណី ឆ្លងមេរោគ Covid-19 ច្រើនជាងគេនៅលើពិភពលោក ៕