សហព័ន្ធបាល់ទាត់អឺរ៉ុបបានប្រកាសថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបផ្នែកនារី (យូរ៉ូនារី) ដែលគ្រោងធ្វើនៅឆ្នាំ២០២១ ត្រូវបានពន្យារពេល និងប្រកាសប្រកួតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ។
ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅប្រទេសអង់គ្លេសជាម្ចាស់ផ្ទះនៅឆ្នាំ២០២១ត្រូវបានផ្អាក បន្ទាប់ពីព្រឹត្តិការណ៍ជើងឯកបាល់ទាត់អឺរ៉ុបផ្នែកបុរស និងព្រឹត្តិការណ៍ប្រកួតអូឡាំពិក ដែលគ្រោងធ្វើនៅទីក្រុងតូក្យូត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១ ដោយសារតែជំងឺរាតត្បាតជាសកល កូវីដ-១៩។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នារីទ្វីបអឺរ៉ុប (យូរ៉ូនារី) គ្រោងធ្វើឡើងនៅឆ្នាំ២០២១ ដែលអង់គ្លេសជាម្ចាស់ផ្ទះ ប៉ុន្តែដោយសារតែ ប្រទេសជាច្រើននៅអឺរ៉ុបកំពុងទទួលរងវិបត្តិវីរុសកូរ៉ូណាធ្ងន់ធ្ងរ សហព័ន្ធបាល់ទាត់អឺរ៉ុបក៏សម្រេចលើកពេលទៅឆ្នាំ២០២២វិញ។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុងបឺមីងហាំ ប្រទេសអង់គ្លេស ៕