ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក T. Mohan ចាងហ្វាងកាសែតខ្មែរថែមស៍ ដោយក្នុងឱកាស នោះ លោក T. Mohan បានជម្រាបជូន អំពីបញ្ហាប្រឈមនានារបស់ស្ថាប័នកាសែត លោកផ្ទាល់ ដូចជាការធ្លាក់ចុះការផ្សាយពាណិជ្ជកម្ម និងអ្នកទិញកាសែតមើល តែការបង់ពន្ធ័នៅដ៏ដែល ។
ដូច្នេះលោក ចាងហ្វាង បានស្នើសុំទៅរដ្ឋាភិបាលកម្ពុជា ភ្ជួរការបង់ពន្ធ័ មួយរយៈ បើមិនដូច្នេះទេ នឹងមានការកាត់បន្ថយបុគ្គលិក ដែលនាំអោយប៉ះពាល់ដល់ជីវភាព អ្នកដែលធ្លាប់បាន បំពេញការងារនៅ កាសែតខ្មែរថាមស៏នេះ៕សហការី