ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអូស្ត្រាលីពិភាក្សាជាមួយបណ្តាប្រទេសស្តីពីប្រភពកូវិដ១៩

ចែករំលែក៖

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានទូរស័ព្ទពិភាក្សា ជាមួយសមភាគីអាមរិក បារាំង អាល្លឺម៉ង់ ដើម្បីស្វែងរកការគាំទ្រ ស្រាវជ្រាវ ពីប្រភពកូវីដ១៩ ដែលកំពុងរាលដាលពេញពិភពលោក។
ការដែលអូស្ត្រាលីស្នើឲ្យស្រាវជ្រាវ ពីប្រភពកូវីដ១៩ រងការថ្កោលទោសយ៉ាងខ្លាំង ពីអង្គការសុខភាពពិភពលោកក៏ដូចជា រដ្ឋាភិបាលចិន ថា ជាការធ្វើតាមការណែនាំរបស់អាមេរិក ក្នុងគោលដៅទម្លាក់កំហុសទៅឲ្យចិន។ នៅពេលនេះដែរអង្គការសុខភាពពិភពលោក WHO បាន បញ្ជាក់ថា វីរុសកូវីដ១៩មានប្រភពចេញពីសត្វ មិនមែន ចេញពីមន្ទីរពិសោធន៍របស់ចិនឡើយ។
សារព័ត៌មានABC នៅថ្ងៃទី២២ខែមេសាបាន ដកស្រង់ ប្រភពពីអង្គការ WHOបញ្ជាក់ថា ភស្ដុតាងដែលមានស្រាប់ទាំងអស់អាចឲ្យយើងសន្មត់ថា វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ដែលបង្កជាជំងឺរលាកសួតធ្ងន់ធ្ងរ COVID-19 គឺមានប្រភពមកពីសត្វ មិនមែនចេញពីមន្ទីរពិសោធន៍នោះទេ។
នៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) លោកស្រី Fadela Chaib បានលើកឡើងដូច្នេះថា «ភស្ដុតាងដែលមានស្រាប់ទាំងអស់បានសន្មត់ថា វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ដែលបង្កជាជំងឺរលាកសួត COVID-19 មិនមែនផលិតចេញពី មន្ទីរពិសោធន៍នោះទេ… តែវាមានប្រភពមកពីសត្វ»។ លោកស្រី Chaib មិនបានបញ្ជាក់លម្អិតថា តើវីរុសនេះពីសត្វទៅមនុស្សដោយរបៀបណានោះទេ ដោយគ្រាន់តែឱ្យដឹងថា ការសិក្សានៃការចម្លងវីរុសកូរ៉ូណាប្រភេទថ្មី ពីសត្វប្រចៀវទៅកាន់មនុស្ស កំពុងបន្តធ្វើឡើងនៅឡើយ»។
បើទោះបីមានការអះអាងពីអង្គការWHO ក្តីតែប្រទេសលោកខាងលិច សំដៅទៅលើប្រទេសចិន ដើម្បីដាក់ទណ្ឌកម្មចិនទប់ស្កាត់ឥទ្ធិពលរបស់ចិនតែប៉ុណ្ណោះ៕


ចែករំលែក៖