ព័ត៌មានទាន់ហេតុការណ៍៖

អនុភូមិម្នាក់ត្រូវបានជាប់ខ្នោះដៃរឿងករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖អនុភូមិសាមគ្គី ម្នាក់ត្រូវបានសមត្ថកិច្ចអនុវត្ដសាលដីការរបស់សាលាដំបូងខេត្តឧត្ដរមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការនៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩ និង១៥ នាទីព្រឹក ស្ថិតនៅហាងការហ្វេមួយកន្លែងក្នុងទីរួមស្រុកអន្លង់វែង។
សមត្ថកិច្ចបានអោយដឹងថា បានចាត់តាំងកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចំនួន ០៥ នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី កេត សុធា អធិការរង ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ០០៣ ត.ព្រ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ របស់លោក ឃន សុកល ប្រធានសាលាដំបូងខេត្ត និងជាចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ ។ ក្នុងនោះបាននាំខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ សួង នឿន ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ មុខរបជាអនុភូមិសាមគ្គី ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឃាត់ខ្លួននៅចំណុចហាងកាហ្វេស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំ / ស្រុកអន្លង់វែង បច្ចុប្បន្នបាននាំខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ។ ប៉ែន នួន


ចែករំលែក៖