ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅ ម៉ោង១៣និង៣០រសៀល ថ្ងៃទី២២ខែមេសា ឆ្នាំ២០២០ ,កំលាំងជំនាញនៃអធិកាដ្ឋានករបាលខណ្ឌឬស្សីកែវបានសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌប៉ុសិ៍្តស្វាយប៉ាក បានស្រាវជ្រាវបង្ក្រាប ជនសង្ស័យ២នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុម៨ ភូមិ៨លូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចយើងឃាត់ខ្លួនបាន ជនសង្ស័យចំនួន០២នាក់  

  ឈ្មោះ អៀម ម៉ូវ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមានទីលំនៅស្នាក់នៅមិនពិតប្រាកដនិងមុខរបរមិនពិតប្រាកដ។

  ឈ្មោះ  តន់ ខួច ភេទប្រុសអាយុ២៨ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដនិងមុខរបរមិនពិតប្រាកដ។

សម្ភារះដកហូតមាន៖ក្រាមពណ៌សថ្លាចំនួន៨កញ្ចប់តូច។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីររួមនិងវត្ថុតាងត្រូវបាន កម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ៕ស រស្មី


ចែករំលែក៖