ភ្នំពេញ៖ សម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា រួមមាន ៖ ម៉ាស់សំរាប់ការពារ ១០០០០ ម៉ាស់ ជេលលាងដៃ១០០០ដប និងទឹកអាល់ កុល៦កានស្មើ១៨០លីត្រដែលជាអំណោយ របស់ក្រុមហ៊ុនណាហ្គាវើលត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។ ពិធីប្រគល់ និងទទួលបានធ្វើ នាព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២០នៅសាលារាជធានី ភ្នំពេញក្រោមអធិបតីភាពអភិបាលរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីប្រគល់និងទទួលជំនួយនេះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាការការពារខ្លួន ដោយការប្រុង ប្រយ័ត្នខ្ពស់ថែមទៀតព្រោះជម្ងឺកូវីដ-១៩ មិន ទាន់រកឃើញវ៉ាក់សំាងការពារ ឬថ្នាំព្យាបាល ពិត ប្រាកដនៅឡើយទេ ទាល់តែគេរកឃើញវ៉ាក់សំាងការពារ ឬថ្នាំព្យាបាលជា ពិតប្រាកដ ទើបការបញ្ចប់ជម្ងឺនេះ ហៅថាទទួលបានជោគជ័យ។
លោកបញ្ជាក់ថា៖ ជោគជ័យសព្វថ្ងៃនេះ ជាជោគ ជ័យមួយ ដោយយើងអាចទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយធ្វើអនាម័យចេញពីខ្លូនយើងម្នាក់ៗ។
លោកក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ កុំភ័យ ខ្លាចពេក កុំហ៊ាន ពេក ប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវធ្វើយ៉ាងណាឲ្យមានគម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថា៖ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមានម៉ាស់ ចំនួន១ម៉ឺនម៉ាស់ ជេល សំរាប់លាងដៃ១ពាន់ដប និងទឹកអាល់កុល៦ កាន ស្មើ១៨០លីត្រ ៕ សំរិត