ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នគរបាលខេត្តកណ្តាលបំបែកសំណុំរឿងឃាតកម្ម ឃាត់ខ្លួនជនសង្ស័យ ទាន់ពេលវេលា និងនាំឃាតក ដៃដល់យកវត្ថុតាង នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយមានការចង្អុលបង្ហាញ ពីមធ្យោបាយស្រាវជ្រាវ ដល់ជំនាញមន្ត្រីនគរបាលយុត្តិធម៍ តាមគ្រប់មធ្យោបាយ ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល និងមានការទទួលខុសត្រូវ តាមតួនាទី ភារកិច្ច នៃមន្ត្រីជំនាញ ឃើញថា៖នគរបាលខេត្តកណ្តាលបំបែកសំណុំឃាតកម្ម ឃាត់ខ្លួនជនសង្ស័យ បាន២ករណីផ្ទួនៗ ជាមួយនិងតាមមុខសញ្ញា កាច់ក ម៉ូតូ ឃាត់ខ្លួនជាបន្តបន្ទាប់។ សូមបញ្ជាក់ថា៖ នៅវេលាម៉ោង២៣និង០០នាទី យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានចុះ កិច្ចប្រត្តិបត្តិការ ស្រាវជ្រាវនិងបង្ក្រាបស្វែងរកជនសង្ស័យ ករណី ឃាតកម្ម រួមសហការដោយ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ,ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ,និងស្នងការខេត្តសៀមរាប។ ឈានដល់ឃាត់ខ្លួនជនសង្ស័យជាឃាតក សម្លាប់ប្អូនថ្លៃ ដែលបានកើតពីថ្ងៃ ពុធ ៨ រោច ខែ ចេត្រ ឆ្នាំ កុរ ទោស័ក ព.ស ២៥៦៣ ត្រូវ និងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង១៨.៣០នាទីនៅចំណុចភូមិ ចុងកោះ ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងនោះមានជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ
២៥ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ (របួសបំពង់ក ០១ កន្លែង ស្លាប់)។ ករណីឃាត់ខ្លួននៅស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនសង្ស័យ ឈ្មោះសែម រ៉ានុន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រី នគរបាល ប៉ុស្តិ៍រដ្ឋបាល បាក់ខែង មានទីលំនៅភូមិ ឃុំ កើតហេតុ ។
ជាលទ្ធផល នៃការស្វែងរក ចាប់ខ្លួននៅភូមិអន្លុងជ្រៃឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។
សូមបញ្ជាក់ថា៖ វត្ថតាងចាប់យក៖
– ស្រោមកាំភ្លើងខ្លី ០១
– សំបកគ្រាប់ ០១ (ម៉ាកk59)
-អាវុធ ខ្លី k59 លេខ7315
-គ្រាប់ ០៦ គ្រាប់
-បង់០១ ។
សូមរម្លឹកថា៖ នៅពេលកើតហេតុ ជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធ ខ្លួនឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី ផ្ជុងប្រពន្ធខ្លួន ពេលនោះជនរងគ្រោះ ចេញមកឃាត់ដោយនិយាយ
ថា ចាំយកកាំភ្លើងផ្ជុងប្រពន្ធធ្វើអី និយាយតែប៉ុណ្តឹង ស្រាប់តែជន
សង្ស័យបាញ់សំដៅទៅជនរងគ្រោះ០១គ្រាប់ត្រូវបំពង់ក បណ្តាល
ឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យបានយកម៉ូតូ
ឈ្មោះ ផល ជាអ្នកជិតខាងជិះគេចខ្លួនបាត់។
ករណីនេះ កម្លាំងប៉ុស្តិ៍ កម្លាំង អធិការដ្ឋាន កម្លាំងការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត ការិយាល័យបច្ចេក
ទេសខេត្ត បានសហការស្រាវជ្រាវ រកជនសង្ស័យ ។
រហូតដល់រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ អនុវត្តតាមបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពីលោក ឯក ស៊ុនរស្មី ព្រះ
រាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំផ្ទាល់ ពីលោក ស្នងការរង ផែនការងារព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាល ខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល កម្លាំងស្នងការដ្ឋាន នគរបាលខេត្ត ស្ទឹងត្រែង ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សែម រ៉ានុន នៅវេលាម៉ោង១៧និង០០ នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅភូមិ អន្លុងជ្រៃ ឃុំ អន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងបាននាំយក ជនសង្ស័យ បន្តស្វែរកវត្ថុតាងអាវុធ មកចង្អុលបង្ហាញ ទីកន្លែងដែលបានយកមកលាក់ទុកនៅ ចំណុច បន្ទប់ទឹក ក្នុងអាងទឹករបស់ សុីរ៉ាហ្គាស សៀមរាប ទីរួមខេត្តសៀមរាប ។
ការបាញ់សម្លាប់ ជនរងគ្រោះដោយសារមានកំហឹង ទៅលើជនរងគ្រោះ ជារឿងប្រចណ្ឌ។
សមត្ថកិច្ច បាននាំខ្លួន ជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការ តាមនីតិវិធី៕សុខ ខេមរា


ចែករំលែក៖